ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ថា សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីផ្ទាល់ ។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖
«សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់ សម្តេចតេជោនាយករដ្ឋ មន្រ្តី។
សូមផ្ញើនូវសេចក្តីនឹករលឹក ស្រឡាញ់ និងជូនពរដល់បងប្អូនជនរួមជាតិនៅក្នុងថ្ងៃនៃពិធីបុណ្ឌភ្ជុំបិណ្ឌនេះ សូមជួបតែសំណាងល្អ និងពុទ្ឋពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ» ៕