ក្រោយពេលប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានព្រមានថា ប្រទេសធំមិន ត្រូវគំរាមកំហែងដល់ប្រទេសតូចៗនោះទេ ភ្លាមៗនោះក្រសួងការបរទេសចិនក៏បាន ប្រកាសថា ចិនបានដោះស្រាយវិបត្តិតាម រយៈកិច្ចចរចាដោយស្មោះត្រង់មិនមែនគំរាម កំហែងប្រទេសតូចៗនោះឡើយ។
លោកអូបាម៉ាបញ្ជាក់ថា ប្រទេសធំៗគួរ តែដោះស្រាយវិវាទអធិបតេយ្យភាពតាម រយៈការចរចាមិនត្រូវគំរាមកំហែងនោះ ឡើយ។ លោក អូបាម៉ា បញ្ជាក់ថា នាវា ចម្បាំង និងយន្តហោះអាមេរិកនឹងធ្វើសកម្ម ភាពនៅដែនសមុទ្រអន្តរជាតិដើម្បីរក្សា សន្តិភាពនៅទីនោះ។
កន្លងមកប្រធានាធិបតីចិន លោក ស៊ី ជីន ពីង បានប្រកាសថា ទីក្រុងប៉េកាំងនឹងមិនប្រើប្រាស់កម្លាំងយោធាធ្វើអំពើហិង្សាដើម្បីសម្រេចគោលដៅរបស់ខ្លួននោះឡើយ។ លោកបានបញ្ជាក់ទៀតថា ចិនបានប្ដេជ្ញារក្សាសន្ដិភាពនៅក្នុងតំបន់ទាំងមូល។
សារព័ត៌មាន AFP បានដកស្រង់សម្ដី មេដឹកនាំចិនលោក ស៊ី ជីនពីង ដែលបាន ប្រកាសថា រាល់ការខិតខំប្រើប្រាស់អំពើ ហិង្សាណាមួយដើម្បីសម្រេចគោលដៅជា ការបរាជ័យ ដូច្នេះទីក្រុងប៉េកាំងបានប្ដេជ្ញារក្សាសន្ដិភាពក្នុងតំបន់ និងឈានទៅរក គោលដៅដោយសន្ដិភាព។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាន ប្រកាសនៅក្នុងកិច្ចប្រជុំមួយថា “ប្រវត្ដិ សាស្ដ្របានបញ្ជាក់ឱ្យយើងឃើញថា បណ្ដា ប្រទេសដែលខិតខំអភិវឌ្ឍសម្រេចគោល ដៅរបស់ខ្លួនតាមរយៈការប្រើប្រាស់អំពើហិង្សាសុទ្ធសឹងតែទទួលនូវការបរាជ័យ ទាំងអស់”។ លោកស៊ី ជីនពីង ក៏បានព្រមាន ដល់កងកម្លាំងផ្សេងដែលអាចបំផ្លាញ សន្ដិភាពនៅក្នុងតំបន់។ លោកបន្ដទៀត ថា “យើងជានិច្ចកាលតែងតែប្រុងប្រយ័ត្នប្រឆាំងទៅនឹងកម្លាំងបរទេសដែលប៉ុនប៉ងបំផ្លិចបំផ្លាញសន្ដិភាពនៅក្នុងតំបន់”។
នៅក្នុងសុន្ទរកថា របស់ខ្លួនលោក ស៊ី ជីនពីង ក៏បានលើកឡើងពីវិវាទអធិបតេយ្យ ភាពជាមួយប្រទេសជប៉ុនដែលមានសេដ្ឋ កិច្ចលំដាប់កំពូលនៅអាស៊ី និងមានសេដ្ឋ កិច្ចលំដាប់ទី២ទី៣នៅលើពិភពលោក បានប្រកាសពីដែនអធិបតេយ្យជាន់លើគ្នានៅប្រជុំកោះដែលភាគីជប៉ុនហៅថា កោះ សេនកាគូ ចំណែកចិនហៅថា កោះដាវយូ។ ប្រទេសទាំងពីរក៏បានចោទប្រកាន់គ្នាទៅ វិញទៅមកពីការឈ្លានពានដោយយោធាខុសច្បាប់នៅតំបន់ដែលមានវិវាទនោះ។ វិវាទអាចជំរុញឱ្យមានការប្រឈមមុខដាក់គ្នាជាទ្រង់ទ្រាយធំគ្រប់ពេលវេលា។
លោក ស៊ី ជីនពីង បន្ដទៀតថា ខាងលើនេះជាឧទាហរណ៍ស្ដីពីវិវាទដែនអធិបតេយ្យ ដែលចិនមានបំណងចង់ដោះស្រាយដោយ សន្ដិភាព។ ចិនបានដោះស្រាយវិវាទព្រំដែន ដីគោកជាមួយ១២ប្រទេសក្នុងចំណោម ១៤ ប្រទេសជិតខាងតាមរយៈកិច្ចពិភាក្សាប្រកបដោយជោគជ័យបំផុត។
ក៏ប៉ុន្ដែប្រទេសនៅក្នុងតំបន់ដែលមាន វិវាទជាមួយចិនក្នុងនោះមានប្រទេសតំបន់ អាស៊ានមានវិវាទនៅដែនសមុទ្រចិនខាងត្បូងបានចោទប្រកាន់ទៅចិនវិញថា មាត់ ប្រកាសសន្ដិភាព តែបានបញ្ជូនកម្លាំងយោធាជាច្រើនមកកាន់តំបន់ដែលមានវិវាទ ទាំងនោះបានបង្ហាញពីការគំរាមកំហែងដោយហិង្សាទៅលើប្រទេសជិតខាង។ នៅក្នុងករណីបញ្ជូនស្ថានីយរុករកប្រេង មកកាន់ដែនសមុទ្រស្ថិតក្នុងដែនអធិប តេយ្យរបស់វៀតណាមនាពេលកន្លងមក ត្រូវបានសហគមន៍អន្ដរជាតិថ្កោលទោសយ៉ាងខ្លាំងដោយចាត់ទុកថា នោះជាសកម្ម ភាពគំរាមកំហែងបំបាក់ស្មារតីប្រទេសជិត ខាងមិនឱ្យតវ៉ា។ នៅពេលនោះចិនមិន ត្រឹមតែរុករកប្រេងខុសច្បាប់ទេ ថែមទាំងប្រើប្រាស់កម្លាំងទាហាននាវាចម្បាំងបុកទៅលើនាវាយាមល្បាតរបស់វៀតណាម បណ្ដាលឱ្យទាហានរងរបួសជាច្រើននាក់ទៀតផង។
ប៉ុន្ដែពេលនេះចិនមានសុច្ឆន្ទៈដោះ ស្រាយវិបត្ដិដោយសន្ដិភាពមិនចង់ឱ្យមានការគំរាមកំហែងទៅលើប្រទេសណាមួយ នោះឡើយ។ ក្រុមអ្នកវិភាគក៏ធ្លាប់បាន លើកឡើងថា ចិនចាំបាច់ត្រូវតែកែទម្រង់គោលនយោបាយការបរទេសរបស់ខ្លួន ក៏ដូចជាចូលរួមឱ្យបានច្រើនជាមួយសហ គមន៍អន្ដរជាតិឱ្យស័ក្ដិសមជាប្រទេស មហាអំណាចសេដ្ឋកិច្ចទី២ នៅលើពិភព លោក។ ការគំរាមកំហែងការប្រើអំណាចទៅលើប្រទេសតូចតាច ទាំងនោះមិនមែនជាសកម្មភាពរបស់ប្រទេសមហាអំណាចដែលត្រូវធ្វើនោះឡើយ។
ទីក្រុងប៉េកាំងបានប្រកាសថា ចិននិង បណ្ដាប្រទេសក្នុងតំបន់អាស៊ានបានខិតខំ ការពារសន្ដិភាព ស្ថិរភាពក្នុងតំបន់សមុទ្រ ចិនភាគខាងត្បូង ហើយចិនមិនអនុញ្ញាត ឱ្យអាមេរិក និងឥណ្ឌាជ្រៀតជ្រែកចូលទី កន្លែងនេះដែលចិនចាត់ទុកថា “ជាទីលាន ផ្ទះរបស់ខ្លួន”។
រដ្ឋាភិបាលទីក្រុងប៉េកាំងមានប្រតិកម្មខាងលើក្រោយពេលអាមេរិកនិងឥណ្ឌាបាន ចេញសេចក្ដីប្រកាសរួមស្ដីពីស្ថានភាព សន្ដិសុខ សេរីភាពចរាចរណ៍នៅលើដែន សមុទ្រ និងដែនអាកាសក្នុងតំបន់សមុទ្រ ចិនភាគខាងត្បូង ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា ស្ថានភាពវិបត្ដិនៅដែន សមុទ្រចិនភាគខាងត្បូងចាំបាច់ត្រូវតែ ដោះស្រាយដោយការចរចារវាងភាគីពាក់ ព័ន្ធ។ ស្ថានភាពបច្ចុប្បន្ននៅដែនសមុទ្រ ចិនភាគខាងត្បូងគឺមានសុខសន្ដិភាព បើ ទោះបីនៅមានវិវាទមួយចំនួនរវាងចិននឹងប្រទេសអាស៊ានក៏ដោយ។
កន្លងមកចិនបានប្រកាសថា អាមេរិក និងឥណ្ឌាមិនត្រូវព្រួយបារម្ភពីសេរីភាព ចរាចរណ៍លើដែនសមុទ្រ និងដែនអាកាសនៅតំបន់សមុទ្រចិនភាគខាងត្បូងនោះឡើយ។ ការប្រកាសរួមរវាងអាមេរិកនឹង ឥណ្ឌាមិនបាននិយាយផ្ទាល់ដល់ប្រទេសចិននោះឡើយ គ្រាន់តែបង្ហាញការព្រួយបារម្ភពីវិវាទនៅដែនសមុទ្រចិនភាគខាង ត្បូងតែប៉ុណ្ណោះ។
ចិនបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចអាមេរិក-ឥណ្ឌាលូកដៃចូលក្នុងស្ថាន ភាពដែនសមុទ្រខាងត្បូងដែលជាទីលាន ផ្ទះរបស់ខ្លួនជាផលប្រយោជន៍ចម្បងបំផុត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចចិនឱ្យក្លាយទៅជា ប្រទេសមហាអំណាចសេដ្ឋកិច្ចនៅលើ ពិភពលោកនាពេលអនាគត។
អ្វីដែលចិនកាន់តែព្រួយបារម្ភជាងនេះ ទៅទៀតនោះគឺឥណ្ឌាបានឯកភាពលក់ កាំជ្រួចមីស៊ីលឱ្យវៀតណាម និងជំរុញ ឱ្យមានសកម្មភាពយាមល្បាតនៅតាម ដែនសមុទ្រ។ សារព័ត៌មានឥណ្ឌាអុិច ប្រេសកាលពីថ្ងៃទី២៩ ខែមករា បានផ្សព្វ ផ្សាយថា ឥណ្ឌានិងអាមេរិកមានគម្រោង ជួយដល់ប្រទេសជាច្រើនក្នុងតំបន់អាស៊ាន ដែលមានវិវាទជាមួយចិន ពិសេសគឺការ សម្រេចលក់មីស៊ីលទៅឱ្យ
ប្រទេសវៀតណាមគឺភាគីឥណ្ឌាដែលចិនចាត់ទុកថា ជាសកម្មភាពជំរុញឱ្យមានអសន្ដិសុខក្នុង តំបន់។ ការគាំទ្រដល់ប្រទេសដែលមាន វិវាទជាមួយចិនជាសកម្មភាពដែលភាគីចិន មិនអាចទទួលយកបានឡើយ៕ សាធី