ព័ត៌មានទាន់ហេតុការណ៍៖

នាំអ្នកជិះម៉ូតូកែ​ច្នៃបំពង់ស៊ីម៉ាំងលាន់សម្លេងខ្លាំងៗមកសា​ក​សួរនិងអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពបែប​នេះបន្តទៀត

ចែករំលែក៖

ខេត្តបាត់ដំបង÷ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ សូមជម្រាបជូនសា​ធារណជន​បានជ្រាបថា​កាលពីថ្ងៃទី ៨ ខែ​ តុលា​ ឆ្នាំ ២០២៥​ ក្នុងពេលដែលក្រុមការងារផ្សព្វ​ផ្សាយព័ត៌មានក្នុងផេកហ្វេសប៊ុក​ផ្លូវការរបស់ស្នងការដ្ឋាន​ ម​ហាជនលោក បានចូលរួមជាមតិយោបល់ចំពោះករណី​ អ្នកប្រេីប្រាសម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលាន់សម្លេងខ្លាំងៗបង្កការ

រំ​ខាន​ ដល់ការរស់នៅរបស់ប្រ ជាពលរដ្ឋនៅស្រុកបវេល​ ខេត្តបាត់ដំបង។ 

ឃើញករណីនេះក្រុមការងារបានឆ្លេីយ​តបភ្លាមៗចំពោះមតិចូលរួមរបស់មហាជន​ ដោយស្នើឱ្យលោកអធិការ​នគរបាលស្រុកបវេលសហការ​ជាមួយប្រជាពលរដ្ឋនៅមូល​ដ្ឋានចាត់វិធានការដោះស្រាយជូនទាន់ពេល។ 

ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ននិងអនុសាសន៍នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិនៅ​ព្រឹកថ្ងៃទី៩ខែ​ តុលា​ ឆ្នាំ២០​២៥​ នេះលោកវរសេនីយ៍ឯក​ សុខ​ សារិន​ អធិការនគរ​បាលស្រុកបវេល​ ដឹកនាំស្រាវជ្រាវ​តាមមតិចូលរួមរបស់មហាជនដោយនាំអ្នកជិះម៉ូតូកែ​ច្នៃបំពង់ស៊ីម៉ាំងលាន់សម្លេងខ្លាំងៗមកសា​ក​សួរនិងអប់រំណែនាំឱ្យគាត់​បញ្ឈប់សកម្មភាពបែប​នេះបន្តទៀត​ ព្រោះបញ្ហានេះពិតជារំខានខ្លាំងណាស់ដល់សន្តិសុខផ្លូវចិត្តរបស់ប្រជា​ពលរដ្ឋ ។ 

ដូចបានជម្រាបជូនខាងលេីសូមសាធារណជនជ្រាបជាព័ត៌មាន​ ជាមួយនេះក៏សូមអរគុណចំ​ពោះការចូលរួមផ្តល់ព័ត៌មានរបស់មហាជនទូ​ទៅ​ ពីបញ្ហាសន្តិសុខ​ សណ្តាប់ធ្នាប់សង្គមមក​ដល់សម្ថកិច្ច​ យើងដេីម្បីចាត់​វិធានកាដោះ​ស្រាយជូនបានទាន់ពេលវេលា៕


ចែករំលែក៖