ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។
សម្តេចតេជោហ៊ុន សែន បានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ថា៖ «សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋបានជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារសាច់សារលោហិតនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ។
ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ជាពិសេសក្មួយៗដែលមានអាយុគ្រប់អាចបោះឆ្នោតបាន។ នេះគឺជាការប្រើប្រាស់តួនាទីនិងកាតព្វកិច្ចជាពលរដ្ឋល្អ ដើម្បីត្រៀមខ្លួនក្នុងការបោះឆ្នោតនៅពេលខាងមុខ។
សម្តេចតេជោ បានលះបង់អាយុជីវិតផ្ទាល់ខ្លួន រួមសុខរួមទុក្ខជាមួយពលរដ្ឋតាំង ពីប្រទេសបានធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ហើយបានរំដោះជីវិតពលរដ្ឋរាប់លាននាក់អោយមានសិទ្ឋិសេរីភាព និងបានកសាងកម្ពុជាដែលត្រូវបានបំផ្លាញស្ទើររលាយទាំងស្រុងអោយក្លាយមកជាកម្ពុជាស្រស់ស្អាត និងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃ។ ច្បាស់ណាស់ គាំទ្រសម្តេចតេជោ ហ៊ុន សែន គឺបន្តការពារ និងគាំទ្រសុខ
សន្តិភាព និងការអភិវឌ្ឍកម្ពុជាអោយកាន់តែរីកចម្រើនខ្លាំងទៅមុខទៀត។
សូមជូនពរជនរួមជាតិជួបតែសំណាងល្អ និងមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ» ៕