ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបបទល្មើសដឹកជញ្ជូនឈើបានបួនគោលដៅ ឃាត់មនុស្ស៣នាក់ និងរថយន្ត៥គ្រឿង

ចែករំលែក៖

ខេត្តមណ្ឌលគិរី+ក្រចេះ+ស្ទឹងត្រែង៖យ៉ាងតិចមានរថយន្តដឹកជញ្ជូនឈើល្មើសច្បាប់ចំនួន៥គ្រឿង និងមនុស្ស៣នាក់ត្រូវបានកម្លាំង ក្រុមការងារចុះស្រាវជ្រាវព័ត៍មាន និងបង្រ្កាបបទល្មើសព្រៃឈើ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ចាប់ កាលពីយប់ថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០១៦និងរសៀលថ្ងៃទី២៨ បានចំនួនបួនគោលដៅផ្សេងៗគ្នា ដោយមានការសម្របសម្រួលពីតំណាងអយ្យការ ពាក់ព័ន្ធករណីប្រមូលទិញ ដឹកជញ្ជូន ផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ។

សមត្ថកិច្ចបានអោយដឹងថាៈ នៅវេលាម៉ោង៦និង៥០យប់ថ្ងៃ២៧ ខែកញ្ញាឆ្នាំ២០១៦ខាងលើសមត្ថកិច្ចឈជើងនៅខេត្តមណ្ឌលគិរីបានបង្ក្រាបរថយន្តឡង់គ្រីស័រមួយគ្រឿងពណ៍ស្លែ ពាក់ស្លាកលេខ បាត់ដំបង ២A=០២៧៤ និងឃាត់ខ្លួនអ្នកបើកបរម្នាក់ឈ្មោះ ស៊ុំ សែន ភេទប្រុស អាយុ៥៨ ឆ្នាំ ក្នុងបទល្មើសជាក់ស្តែង ផ្ទុកឈើប្រណិតប្រភេទបេងចំនួន២២ដុំ ស្មើនិង១,៣២០ម៉ែត្រគូប នៅចំណុចភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ហើយនៅវេលាម៉ោង១រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦កម្លាំងដដែលនេះបន្តបង្ក្រាបរថយន្តកាមរីដឹកឈើមួយគ្រឿងទៀតនៅចំណុច ភូមិ ស្នែង ឃុំ ស្រែខ្ទុម ស្រុកកែវសីមា ខេត្តបណ្ឌលគីរី មានឈើចំនួន ៣៤ដុំ ប្រវែង១,២ម៉ែត្រគូប។

សមត្ថកិច្ចបន្តថាៈ នៅវេលាម៉ោ៉ង២៣និង០០នាទីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងបានបង្ក្រាបរថយន្តដឹកឈើប្រណិតមួយគ្រឿងម៉ាកសាំយ៉ុង នៅចំណុចផ្លូវបំបែក(អូរពងមាន់)ឋិតក្នងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ចាប់យកឈើប្រណិតប្រភេទធ្នង់ចំនួន៩៨ដុំ ស្មើនិង១,៥៤០ម៉ែត្រគូប។ ដោយឡែកនៅខេត្តក្រចេះសមត្ថកិច្ចក៏ឃាត់ចាប់រថយន្តបានចំនួន២គ្រឿង គឺរថយន្តសាំយ៉ុងមួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ២R=៤១៣១ ចាប់យកឈើធ្នង់ និងសុក្រំបានចំនួន៥,៤៣១ម៉ែត្រគូបនិងរថយន្តយីឌុបពាក់ស្លាកលេខភ្នំពេញ ៣B=៦៨៥៤ ដោយប្រើរូបភាពដាក់កៅស៊ូក្រែបពីលើ មានឈើពីក្រោមសមត្ថកិច្ចកម្លាំងអាវុធហត្ថនិងជំនាញរដ្ឋបាលព្រៃឈើកំពុងធ្វើការវាស់វែង និងមនុស្សពីរនាក់ត្រូវឃាត់ខ្លួន។ បច្ចុប្បន្នទាំងវត្ថុតាងឈើ រថយន្តជាមធ្យោបាយដឹកបទល្មើសចាប់យកនិងជនសង្ស័យសមត្ថកិច្ចកំពុងរក្សាទុកនិងសាកសួរតាមនីតិវិធី ដើម្បីកសាងសំណុំរឿងប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត៕ សុខ ខេមរា

 

7 1 2 3 4 5 6

 


ចែករំលែក៖