ព័ត៌មានទាន់ហេតុការណ៍៖

លោកអូបាម៉ាទទួលបានការផ្តល់ទំនុកចិត្តខ្ពស់បំផុត

ចែករំលែក៖

ប្រធានាធិបតីអូបាម៉ា ទទួលបានការផ្តល់ទំនុកចិត្តខ្ពស់ បំផុត ចាប់តាំងពិលោកឡើងកាន់តំណែងកាលពីឆ្នាំ២០០៩មក ។

តាមការស្ទង់មតិរបស់បណ្តាញព័ត៌មាន CNN និង ORC បានប្រកាសឲ្យដឹងថា ចំនួនពលរដ្ឋគាំទ្រស្រឡាញ់ចូលចិត្តអូបាម៉ា មានរហូតដល់៥៥ភាគរយ គឺជាការបង្ហាញពីការពេញចិត្តទៅលើគោលនយោបាយដឹកនាំរបស់លោក នៅក្នុងរយៈពេលពីរអាណាត្តិកន្លងមក។ កាលពីឆ្នាំ២០១៥ ចំនួនពលរដ្ឋគាំទ្រលោកមានតិចជាង១០ភាគរយ។

ក្រុមអ្នកគាំទ្រប្រធានាធិបតីអូបាម៉ា មានគ្រប់ស្រទាបវណ្ណៈ ទាំងយុវជន និងមនុស្សចាស់ ។ ចំពោះគណបក្សប្រជាធិបតេយ្យវិញ ចំនួនគាំទ្រលោកអូបាម៉ា កើនឡើង១២ភាគរយ គឺ៨៩ភាគរយ ។

ជាមួយនឹងការគំាទ្រកើតឡើងខ្ពស់ គឺជាមោទនភាពបំផុតសម្រាប់ប្រធានាធិបតីអូបាម៉ា មុនពេលលោកបញ្ចប់អាណាត្តិជាប្រធានាធិបតី នៅខែមករាឆ្នាំ២០១៦ ខាងមុខ ។

លើសពីនេះទៅទៀត ការគាំទ្រលោកកាន់តែច្រើន នឹងជួយដល់គណបក្សប្រជាធិបតេយ្យរបស់លោក មានសង្ឃឹមក្នុងការយកឈ្នះនៅពេលបោះឆ្នោតខាងមុខដែលមានលោកស្រីហ៊ីលឡារី គ្លីនតុន ជាបេក្ខភាព ។

ក្តីសង្ឃឹមបន្តដឹកនាំអាមេរិករបស់គណបក្សប្រជាធិបតេយ្យ កំពុងតែក្លាយជាការពិត នៅពេលដែលបក្ខភាពមកពីគណបក្សសាធារណរដ្ឋធ្វើឲ្យបាត់បង់ការគាំទ្រជាបន្តបន្ទាប់ ៕ ម៉ែវ សាធី

hillary-clinton-y-barack-obama-metrord


ចែករំលែក៖