ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន១កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ និងថ្នាំញៀន១កញ្ចប់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន ករណីរក្សាទុកនូវសារធាតុញៀន១កញ្ចប់នៅក្នុងខ្លួន ។

កាលពីវេលាម៉ោង០១និង០៤នាទីរំលងអធ្រាត្រ ថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៦ នៅចំណុចមុខផ្ទះសំណាក់អង្គពេជ្យ តាមបណ្ដោយផ្លូវ២៧១ ភូមិត្រពាំងឈូក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ប៉ាន់ ប៊ុនធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង ទី២មាន ឈ្មោះ មាន ចាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យខាងលើ គឺកម្លាំងសមត្ថកិច្ចអន្តរាគមន៍ក្រុង និងនគរបាលមូលដ្ឋានបានល្បាតដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ដែលកើតឡើងដោយប្រការណាមួយ ហើយពេលដែលពួកគាត់កំពុងតែជិះម៉ូតូល្បាត ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក ស្មាសវីពណ័ខ្មៅពាក់ស្លាកលេខ តាកែវ 1D 8902ចេញមកពីប្លុកភូមិត្រពាំងឈូក ហើយមានការសង្ស័យហើយក៍ធ្វើការប្រដេញហើយឃាត់ដើម្បីឆែកឆេរ ពេលនោះស្រាប់តែប្រទះឃើញថ្នាំញៀន១កញ្ចប់នៅលើខ្លួនទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខ ចាត់ការតាមនីតិវិធី ៕ តុង សីហា

3 1 4


ចែករំលែក៖