ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីបង្កហិង្សាដោយចេតនា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
ហេតុការណ៍នេះបានកើតហេតុថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ម៉ោង២០និង៣០នាទី ចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យ ឈ្មោះ វន វណ្ណី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង នៅភូមិ ឃុំកើតហេតុ ត្រូវឃាត់ខ្លួន រីឯជនរងគ្រោះ ឈ្មោះវន សិទ្ធា ភេទប្រុស អាយុ៤២ឆ្នាំជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប នៅភូមិ ឃុំកើតហេតុ (របួសភ្នែកខាងឆ្វេង១កន្លែង និងខូចខាតក្បាលម៉ូតូ)។
ជាមួយការចាប់ខ្លួនជនសង្ស័យផងដែរ សមត្ថកិច្ចបានចាប់យកវត្ថុតាង ក្បាលរ៉ូប៊ីណេ១ ។
សមត្ថកិច្ចបន្តថានៅពេលកើតហេតុជនសង្ស័យ និងជនរងគ្រោះមានសភាពស្រវឹងស្រាដូចគ្នា ហើយត្រូវជាបងប្អូនបង្កើតនឹងគ្នាទៀតផង ។ អ្នកទាំង២មានទំនាស់ពាក្យសំដីនឹងគ្នាដោយជនរងគ្រោះចោទឈ្មោះ វណ្ណី សៀកឡេង ជាកូនជនសង្ស័យថា បានវះកែបម៉ូតូរបស់ខ្លួនបណ្តាលឲ្យរហែក ពេលនោះអ្នកទាំង២ មានទំនាស់ពាក្យសំដីនឹងគ្នា ហើយជនសង្ស័យបានស្ទុះទៅវាយជនរងគ្រោះត្រូវភ្នែកខាងឆ្វេង០២ដៃបណ្តាលឲ្យហើមប៉ោងបន្ទាប់មកជនរងគ្រោះរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ព្រែកតាកូវ ឆ្លៀតពេលនោះជនសង្ស័យបានយកក្បាលរ៉ូមប៊ីណេទៅវាយម៉ូតូជនរងគ្រោះបណ្តាលឲ្យបែកក្បាលម៉ូតូ ។
បន្ទាប់មកកម្លាំងប៉ុស្តិ៍ព្រែកតាកូវ បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្នាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី ៕