ព័ត៌មានទាន់ហេតុការណ៍៖

ពីធីជួបជុំជ័យលាភីប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទូទាំងស្រុករមាសហែកដល់សិស្សានុសិស្ស២៣៥នាក់ ឆ្នាំ២០១៥_២០១៦

ចែករំលែក៖

ខេត្តស្វាយរៀង៖ ព្រះវិមិត្តិសត្ថា_គង់ចន្ទ័ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្ដេចព្រះអគ្គមហាសង្ឃរាជ និងជាព្រះគ្រូសូត្រស្ដាំវត្តទួលទំពូង ខណ្ឌចំការមនរាជធានីភ្នំពេញ បាននិមន្តជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលប្រឡងជាប់ជ័យលាភីសញ្ញាប័ត្រទុតិយភូមិឆ្នាំ2015-2016 ក្នុងស្រុករមាសហែក ចំនួន3វិទ្យាល័យ ស្មើ235រូប កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងវត្តអង្គុញឃុំដូងស្រុករមាសហែក ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីអស់លោក ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោកនាយកសាលា និងសិស្សានុសិស្សជិត៣០០នាក់ផងដែរ ។

លោកសួរ ម៉ុល អភិបាលរងស្រុករមាសហែកបានឲ្យដឹងថា ថ្ងៃនេះ ស្រុករមាសហែកបានរៀបចំពីធីសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលបានប្រឡងជាប់ជ័យលាភីមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០១៥ -២០១៦ទូទាំងស្រុករមាសហែក មាន៣វិទ្យាល័យ ក្នុងនោះវិទ្យាល័យរមាសហែក90រូប  វិទ្យាល័យជា ស៊ីម អំពិល45រូប និងវិទ្យាល័យហ៊ុន សែន ជ្រៃធំ100រូបផងដែរ ។

នាឪកាសនោះដែរ ព្រះវិមិត្តិសត្ថា_គង់ចន្ទ័ថា ព្រះរាជាថ្នាក់កិត្តិយសទីប្រឹក្សាផ្ទាល់សម្ដេចព្រះអគ្គមហាសង្ឃ័រាជទេព វង្ស បានមានសង្ឃដិការក្នុងពីធីជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិសានុសិស្សទាំង២៣៥រូប ដែលបានប្រលងជាប់ជ័យលាភីមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៥_២០១៦ដែលបានមកចូលរួមក្នុងពេលនេះ ។ ឆ្នាំនេះជាលើកទី៣ហើយ ដែលព្រះអង្គបាននិមន្តមកធ្វើកម្មពីធីដល់សិស្សានុសិស្សដើម្បីលើកទឹកចិត្ដដល់សិស្សានុសិស្សដែលខិតខំប្រឹងប្រែងយកចំណេះដឹងក្នងការសិក្សានាពេលកន្លងមកបញ្ចេញរហូតដល់ប្រលងជាប់ដោយសមត្ថភាពរបស់ខ្លួនពិតៗផងដែរ ។ មិនតែប៉ុណ្ណោះសូមអោយសិស្សានុសិស្សក្មួយៗក្រោយពីជាប់បាក់ឌុបត្រូវខិតខំបន្តការសិក្សាដល់ឧត្តមសិក្សាបន្តទៀត ព្រោះកាលពីមុនត្រឹមតែជាប់បាក់ឌុបគឺរកគ្រួសារហើយ ប៉ុន្តែបច្ចុប្បន្ននេះអាចបន្តការសិក្សាហូតដល់ថ្នាក់បរិញ្ញាប័ត្រផងដែរ ព្រោះសម័យបច្ចេកវិជ្ជាជឿនលឿន ។

នាឱកាសនោះព្រះវិមិត្តិសត្ថា ក៏បានជំរុញដល់ឪពុកម្ដាយដែលមានកូនៗគ្រប់អាយុអោយចុះឈ្មោះចូលរៀនបានគ្រប់ៗគ្នា ព្រោះវាជាទំពាំងស្នងឫស្សីដល់ប្រទេសជាតិរបស់យើង មិនតែប៉ុណ្ណោះសូមក្មួយៗចៅៗគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា និងបន្តផ្សព្វផ្សាយបន្តដល់អ្នកភូមិជិតខាង ព្រោះគ្រោះថ្នាក់ចរាចរណ៏វាជាឃាដករលាក់មុខគួអោយខ្លាចផងដែរ ។ ក្នុងឪកាសនោះ ព្រះវិមិត្តិសត្ថា_គង់ចន្ទ័ថា ក៏មានអាហារូបករណ៏ចំនួន១០រូបដល់សិស្សានុសិស្សណាដែលមានជីវភាពខ្វះខាតក្រីក្រក្នុងការបន្តការសិក្សានៅសកលវិទ្យាល័យស្វាយរៀងផងដែរ ។

ជាចុងបញ្ចប់ ព្រះវិមិត្តិសត្ថាក៏បានចែកសៀវភៅវចនានុក្រមសម្ដេចជួន ណាត ដល់សិស្សានុសិស្សទាំង២៣៥នាក់ គ្រឿងបរិភោគថវិកាមួយម៉ីនរៀលលោកនាយកសាលាលោកគ្រូអ្នកគ្រូ២០នាក់ថវិកាម្នាក់ៗ២ម៉ីនរៀលផងដែរ ៕ យឹម សុថាន

fy

d de dsr fe fer
gft td w


ចែករំលែក៖