ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ម៉ូតូលក់ទឹកអំពៅស្រវឹងស្រាបើកម៉ូតូបុករ៉ឺម៉កពេញទំហឹងរបួស៣នាក់នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូលក់ទឹកអំពៅ បុកម៉ូតូរ៉ឺម៉កបើកបញ្រាសគ្នាពេញទំហឹងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ ស្រាល កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ចន្លោះគីឡូម៉ែត្រ១៣៣-១៣៤លើផ្លូវជាតិលេខ01 ស្ថិតនៅភូមិ ព្រៃសម្ភ័រ ឃុំ សំបួរ  ស្រុកស្វាយទាប ខេត្តស្វាយរៀង មូលហេតុអ្នកបើកម៉ូតូលក់ទឹកអំពៅស្រវឹងស្រា ។

តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាក ស៊ីទី ពណ៌ ក្រហម ស្លាកលេខ ស្វាយរៀង 1B 2196 បើកដោយឈ្មោះ ចាន់ ប៊ុនណាត ភេទប្រុស អាយុ 27ឆ្នាំ មុខរបរ អ្នកលក់ទឹកអំពៅ រស់នៅភូមិសាមគ្គី    សង្កាត់ស្វាយតឿ  ក្រុងស្វាយរៀង ខេត្តស្វាយរៀង  ទិសដៅពី លិច ទៅកើត លើកំណាត់ផ្លូវជាតិលេខ១ក្នុងល្បឿនលឿន ដោយអាការស្រវឹងស្រា ក៏ទៅបុកម៉ូតូម៉ាក វ៉េវ ពណ៌ ខ្មៅ ស្លាកលេខ ស្វាយរៀង 1i 5111 បើកបរដោយឈ្មោះ  ជុំ ស៊ីណាត ភេទ ប្រុស អាយុ 28ឆ្នាំ មុខរបរ រត់រ៉ឺម៉ក រស់នៅភូមិ តារាងបាល់ សង្កាត់ស្វាយរៀង  ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង ទិសដៅពីកើតទៅលិច ដោយដឹកអ្នករួមដំណើរ 01នាក់ឈ្មោះ ណាត ស៊ីណា ភេទប្រុស អាយុ 25ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ពេញទំហឹងលាន់សូរដូចរន្ទះ។

ក្រោយមក ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ និងដឹកភាគីសងខាងមកកាន់មន្ទីពេទ្យ។

សមត្ថកិច្ចនគរបាលបានវាស់វែង និងបានអូស មធ្យោបាយម៉ូតូទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន

1 2 3 4


ចែករំលែក៖