ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានបើកវិញ្ញាសារ ប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាល

ចែករំលែក៖

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃអាទិត្យទី៩ ខែតុលា ឆ្នាំ២០១៦ លោកលី វិន អភិបាលរងខេត្តរតនគិរី នឹងលោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្ត និងជាប្រធានមណ្ឌលប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគបាលក្នុងខេត្តរតនគិរី រួមជាមួយក្រុមការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងាររបស់បណ្ឌិតសភានគរបាលជាតិដែលមានបេក្ខជន និងបេក្ខនារីចូលរួមប្រលង ចំនួន៤១៤នាក់ស្រី៩៦នាក់ ។
ក្នុងការបើកវញ្ញាសារ ប្រលងខាងលើនេះ លោកឧត្តមសេនីយ៍ត្រីងួន គឿនបានបញ្ជាក់ថា ការប្រឡងជ្រើសរើស ក្របខ័ណ្ឌនគរបាលជាតិ នេះ មាន២វិញ្ញាសារ ។ វិញ្ញាសារទី១ គឺចំណេះដឹង ទួទៅ វិញ្ញាសាទី២ គឺចំណេះដឹងកិច្ចការនគរបាល ហើយវិញ្ញាសារនិមួយៗ ចេញដោយក្រសួងមហាផ្ទៃ។

ការប្រលងជ្រើសរើសក្របខ័ណ្ឌលើកនេះ មានបេក្ខជនសរុប៤១៤នាក់ស្រី៩៦នាក់ ចែកចេញជា១៨បន្ឌប់ ។

លោកស្នងការបានបញ្ជាក់ទៀតថា ក្នុងការប្រឡង ជ្រើសរើសបេក្ខជនមន្ត្រីក្របខ័ណ្ឌ នគរបាលនេះ គឺធ្វើឡើង យ៉ាងតឹងរឹងបំផុត ដោយមានការឆែកឆេរ លើបេក្ខជនមុនចូលប្រឡង យាមកាម តាមបន្ទប់នីមួយៗ និងមានរថយន្តសង្រ្គោះបន្ទាន់ ការពារផងដែរ ដោយការប្រឡងនេះប្រើរយៈពេល តែមួយព្រឹកតែប៉ុណ្ណោះ ។

ការបើកវិញ្ញាសារ ប្រឡងខាងលើនេះ លោក លី វិន អភិបាលរងខេត្តបានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើទៅដល់បេក្ខជន បេក្ខនារី ទាំងអស់ធ្វើយ៉ាងណា ត្រូវខិតខំប្រឡងឲ្យបានជាប់ ដើម្បីក្លាយខ្លួនទៅជាមន្ត្រីនគរបាល សំរាប់បំរើសង្គមជាតិ ក្នុងការប្រលងនេះអ្នកចេះគឺជាប់៕ វុទ្ធឦសាន

 

1q 12 fd fe fea frg sd ss sw


ចែករំលែក៖