ខេត្តពោធិ៍សាត់៖ ប្រទះឃើញសាកសពស្រ្តីម្នាក់នៅក្នុងទឹកស្នាមភ្លោះខាងត្បូងផ្ទះ ខណៈស្រ្តីរូបនេះបានប្រាប់ម្ដាយទៅបត់ជើង ប៉ុន្តែក្រុមគ្រួសារដូចពុំសូវបានចាប់អារម្មណ៍នោះទេ បើទោះជាបាត់សមាជិកអស់រយៈពេលជាច្រើនម៉ោងនោះក្ដី។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចទឹកភ្លោះខាងត្បូងផ្ទះចម្ងាយប្រមាណ៥០ម៉ែត្រ ស្ថិតក្នុងភូមិ-ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចបានឲ្យដឹងថា ជនគ្រោះឈ្មោះ ប៉ាត់ ហេន ភេទស្រី អាយុ ២៦ឆ្នាំ
មានជំងឺប្រចាំកាយ(ស្កន់) រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ ប៉ាត់ បឿននិងម្ដាយឈ្មោះ កឹម ហឿន បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ។
ប្រភពព័ត៌មានពីសមត្តកិច្ចបន្តថា តាមការរាបរបពីឪពុកម្ដាយសាច់ញាតិនិយាយថា មុនកើតហេតុនៅម៉ោង៦និង៣០នាទីព្រឹក កូនរងគ្រោះ(ប៉ាត់ ហេន)បានប្រាប់ថាទៅបត់ជើងមួយផ្លែត រួចដើរសំដៅទៅទិសខាងត្បូងផ្ទះ(កន្លែងកើតហេតុ) ប៉ុន្តែក្រោយមកម្នាក់ៗពុំបានចាប់អារមណ៍និងកូននេះសោះ លុះនៅពេលរាបចំនាំគ្នាហូបបាយម៉ោងប្រមាណជិត១២ទើបដឹងថាបាត់ កបង្កការភ្ញាក់ផ្អើលឡើងឆោឡោកើតឡើងតែម្ដង ហើយនាំគ្នាចាត់ចែងដើររកនិងរាវរកក្នុងទឹកម្ដុំកន្លែងដើរទៅបត់ជើងកប្រទះឃើញតែម្ដង។
ប្រភពដដែលបន្តទៀតថា ក្រោយសមត្ថកិច្ចទទួលបានព័ត៌មាននេះ បានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យ ហើយជនរងគ្រោះពិជាស្លាប់ដោយសារការលង់ទឹកពិតប្រាកដ ដោយយោងតាមជនរងគ្រោះមានជំងឺប្រចាំកាយ(ស្កន់) អាចវិលមុខប្រកាច់ដួលចូលទឹកបណ្ដាលឲ្យលង់ស្លាប់ក៏ថាបាន រួចកបានប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងតាមប្រពៃណី៕
បឹុម ពិន