ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាត៥កង់

ចែករំលែក៖

ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន២កង់ បានបាក់ខ្ទេចរាបដល់ដី និង៣កង់ទៀតបានរលើងដួល ដោយរថយន្តបង្កម៉ាក NISSAN មួយគ្រឿងបើកក្នុងល្បឿនលឿន ហើយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងស្រាទៀត ទើបរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង ។

ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ២៧១ ទល់មុខនិងវិទ្យាល័យ ជា សីុម សាមគ្គី ស្ថិតក្នុសភូមិ១ ក្រុម១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តបង្កម៉ាក NISSAN ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2X.2674 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រា ហើយបើកក្នុងល្បឿនលឿន ក៏រេចចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់បែកអស់ចំនួន២កង់ ហើយរថយន្តបង្កបានដាច់កាឡេកង់មុខផ្នែកខាងឆ្វេងថែមទៀត ។
ប្រភពដដែលបានបន្តថា ក្រោយពីបុករបាំងថ្មពុះចែកទ្រូវផ្លូវបាក់អស់២កង់រួចហើយ រថយន្តបង្កបានបន្តល្បឿនទៅមុខថែមទៀតទាំងរថយន្តដាច់កាឡែកង់មុខ ដោយបើកបានប្រហែល៥០ម៉ែត្រ រថយន្តបង្កនោះបានបុករបាំងថ្មបន្ថែមទៀត បណ្ដាលឲ្យរលើងចេញពីគ្នាចំនួន៣កង់ ទើបរថយន្តបង្កនោះគៀបជាប់ជាមួយនិងរបាំងថ្មទៅមុខលេងរួច ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋនិងខ្លាចបង្កគ្រោះថ្នាក់បន្ថែមទៀត ហើយសមត្ថកិច្ចក៏បានទំនាក់ទំនងទៅជំនាញ់ចរាចរណ៍ក្រុងឲ្យចុះមកធ្វើការវាស់វែង យករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕ ព្រែកជ័យ

1 2 3


ចែករំលែក៖