ព័ត៌មានទាន់ហេតុការណ៍៖

បើកលឿនខ្វះការប្រុងប្រយ័ត្នបុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៣ផ្ទាំង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក កាមរីបាឡែនយ៉ាងលឿន មិនបានប្រុងប្រយ័ត្នជ្រុលបុករនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលអោយរងការខូចខាតអស់ចំនួន៣ផ្ទាំង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខក្រសួងទេសចរណ៍ចាស់ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ចំណែករថយន្តបែកកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2F 7768 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីរវង្ស ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកនឹងរនាំងដែកពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់ចំនួន៣ផ្ទាំង ហើយរថយន្តបែកកង់ខាងឆ្វេងទៅមុខលែងរួច ។
សមត្ថកិច្ចបានអោយដឹងដែរថា ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ គឺបណ្តាលមកពីការបើកបរហួសល្បឿនកំណត់ និងខ្វះការប្រុងប្រយ័ត្ន សំណាងហើយដែលមិនបង្កអោយមានអ្នករងរបួស ឬក៏ស្លាប់នោះ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ តែមិនបានឃាត់ម្ចាស់រថយន្តនោះទេ និងទំនាក់ទំនងទៅនគរបាលជុំនាញរាជធានីមកស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយពេលក្រោយ ៕ ព្រែកជ័យ

a c fg s


ចែករំលែក៖