ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងខណ្ឌមានៈ សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ភ្នំពេញ៖ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ រួមទាំងការរស់នៅជួបទុក្ខលំបាកខ្វះខាតក្នុងជីវភាព ចាស់ជរា ពិការ គឺអាជ្ញាធរ មិនអាចមើលរំលងបាននោះទេ ជាពិសេសកាក បាទកម្ពុជាដែលមានសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតជាប្រធាននោះ សម្តេចមិនដែលមើលរំលងបានទេ សម្តេចបានគិតគូរយ៉ាងខ្លាំង ព្រោះសុខទុក្ខរបស់បងប្អូនពលរដ្ឋ គឺជាសុខទុក្ខរបស់សម្តេចផងដែរ មិនថា តែប្រជាពលរដ្ឋខណ្ឌមានជ័យប៉ុណ្ណោះទេ គឺទូទាំងប្រទេស ។ នេះគឺជាការលើកឡើងរបស់លោក ឌី រត័្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខកាកបាទក្រហមខណ្ឌមានជ័យ ក្នុងឱកាសចែកអំណោយមនុស្សធម៌សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅក្នុងវត្ត នន្នមុនី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

លោក ឌី រត័្នខេមរុណ បន្តថា ការចែកអំណោយនេះ គឺមិនបានប្រកាន់និន្នការនយោបាយនោះទេ ឲ្យតែប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពរស់នៅ ចាស់ជរា ពិការភាព អ្នកផ្ទុកមេរោគអេដ៍ គឺថាអនុសាខាកាកបាទក្រហមខណ្ឌតែងតែបានដឹកនាំប្រតិភូចុះនាំយកអំណោយមនុស្សធម៌របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតចែកជូនពលរដ្ឋ ។ ការចុះចែកអំណោយនេះ ក៏មានអ្នកខ្លះរិះគន់ថា ចែកតែគ្នាឯង គឺមិនដូច្នោះទេ ។ អ្នកថា ចេះតែថាទៅ មិនខ្វល់ មន្ត្រីរបស់គណៈបក្សប្រជាជនមិនដែលសន្យាចោលនោះទេ មានតែគណបក្សនោះទេ ដែលសន្យាចោលៗ សួរថា ឥឡូវមានលោកយាយ លោកតាណាទទួល បានប្រាក់ខែ៤ម៉ឺនរៀលហើយឬនៅ ដែលគេសន្យានោះ។

រាល់ការទុក្ខលំបាករបស់ប្រជាពលរដ្ឋទាំងឡាយ គឺមានតែគណបក្សប្រជាជនទេ ដែលជួយប្រជាពលរដ្ឋគ្រប់យ៉ាង ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា សម្តេចទាំងពីរតែងតែបានគិតគូរ និងយកចិត្តទុកដាក់ បំផុត។

ជាមួយគ្នាផងដែរ លោកអភិបាលរងខណ្ឌមានជ័យ ឌី រត័្នខេមរុណ ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋណាមិនទាន់បានទៅចុះឈ្មោះបោះឆ្នោតនោះ ឲ្យរស់រាន់ទៅចុះឈ្មោះ ព្រោះថា ការចុះឈ្មោះបោះឆ្នោតមានរយៈពេលតែ៣ខែទេ ។ ក្នុងនោះលោក ឌី រត័្នខេមរុណ ក៏បានបន្ថែមថា សូមបងប្អូនពលរដ្ឋ កុំជឿលើការញុះញង់ពីក្រុមអគតិឲ្យទៅចូលរួមធ្វើ មហាបាតុកម្មឲ្យសោះ ។

គួរបញ្ជាក់ឲ្យដឹងដែរថា អំណោយចែកជូនប្រជាពលរដ្ឋ គឺក្នុងមួយគ្រួសារៗទទួលបានអង្ករ១បាវទម្ងន់២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ស្កសរ១គីឡូ ទឹក ដោះគោ២កំប៉ុង មីយើង១កេស ឃីត១ឈុត និងថវិកា៣ម៉ឺនរៀលផងដែរ ៕ តាឡឹម

img_9083 img_9081 img_9082


ចែករំលែក៖