ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានដាច់ចិត្តបញ្ចប់ជីវិតដោយយកក្រមាចងកសម្លាប់ខ្លួននៅក្នុងព្រៃចំការស្វាយចន្ទី ព្រោះខឹង
ពាក្យសម្តីប្រពន្ធថា កោសខ្យល់ឲ្យនាំតែធ្លាប់ ។ នេះបើតាមការបញ្ជាក់របស់សម្មត្ថកិច្ចមូលដ្ឋាន ។
ហេតុការរណ៍នេះ កើតឡើងនៅម៉ោងប្រមាណ១៦ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតភូមិដូនរ័ត្នទី១ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ សម្មត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ាន់ ម៉ោ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
សមត្ថកិច្ច និងក្រុមគ្រួសារសពបានឲ្យដឹងថា មុនកើតុហេតុជនរងគ្រោះបានឲ្យប្រពន្ធកោសខ្យល់ឲ្យ ឯប្រពន្ធប្រាប់ប្តីថា កោសខ្យល់ឲ្យនាំតែធ្លាប់ ហើយក្រោយមកប្តី ក៏ទៅចងកស្លាប់ទៅ ។
ករណីក្រោយពីសមត្ថកិច្ចជំនាញត្រួតពិនិត្យរួចសាកសពត្រូវក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណៈ