អន្តរជាតិ : “ផឹកទឹកក្តៅឧណ្ហៗ ញ៉ាំផ្លែប៉ោមស្ងោរ ស្លៀកខោរក្សាកម្តៅនិងត្រាំផ្លែប៊ឺរីហ្គោជី ។ល។” បន្ទាប់ពីពាក្យ”China Travel”(ការដើរកម្សាន្តនៅប្រទេសចិន)និងពាក្យ”Becoming Chinese”(ការក្លាយទៅជាជនជាតិចិន)មានប្រជាប្រិយភាពយ៉ាងឆាប់រហ័សនៅតាមបណ្តាញទំនាក់ទំនងសង្គម TikTok និងកម្មវិធីផ្សេងទៀត ពាក្យ”Chinamaxxing”(មានលក្ខណៈពិសេសបំផុតរបស់ចិន)ក៏បានទទួលប្រជាប្រិយភាពខ្លាំងផងដែរ ។ ស្របពេលដែលបុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមីជិតចូលមកដល់ ភាពកក់ក្តៅរបស់ជនជាតិបរទេសក្នុងការដកបទពិសោធពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅប្រទេសចិនកាន់តែមានភាពសប្បាយខ្ញៀវខ្ញារ ។
តាមទិន្នន័យបង្ហាញថា នៅមុនបុណ្យចូលឆ្នាំចិនឆ្នាំ ២០២៦ ការបញ្ជាទិញសម្រាប់ការធ្វើទេសចរណ៍ក្នុងដែនប្រទេសចិនទទួលបានការកើនឡើងយ៉ាងផុលផុស ចំនួនកក់សំបុត្រយន្តហោះចូលដែនចិនបានកើនឡើងជាង ៤ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ប្រទេសអឺរ៉ុបជាច្រើនបានកើនឡើងជាងពីរដង ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនគឺជាពិធីបុណ្យប្រពៃណីដ៏ឱឡារិកបំផុតនិងមានភាពតំណាងបំផុតរបស់ប្រទេសចិន ។ ស្របពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបីនៅចុងឆ្នាំ ២០២៤ ការទទួលស្គាល់ជាសកលនៃសញ្ញាវប្បធម៌កំពូលផុតលេខនេះបានកើនឡើងយ៉ាងលេចធ្លោ ។
នៅឆ្នាំ ២០២៥ ប្រទេសដែលទទួលបានការលើកលែងទិដ្ឋាការដោយឯកតោភាគីពីប្រទេសចិនមានចំនួនកើនឡើងដល់ ៤៨ប្រទេស ប្រទេសដែលលើកលែងទិដ្ឋាការទៅវិញទៅមកជាមួយចិនមានចំនួនពង្រីកដល់ ២៩ប្រទេស ហើយចំនួនជនបរទេសដែលចូលដែនចិនដោយលើកលែងទិដ្ឋាការបានកើនឡើងជិតពាក់កណ្តាលបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ នៅក្រៅប្រទេស អ្នកផងទាំងពួងក៏អាចទទួលអារម្មណ៍ពីបរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលប្រកបដោយភាពអ៊ូអរនិងសប្បាយរីករាយផងដែរ ។ នាពេលបច្ចុប្បន្ននេះ ប្រទេសជិត ២០ នៅទូទាំងពិភពលោកបានកំណត់យកថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាថ្ងៃឈប់សម្រាកតាមប្រតិទិនដែលកំណត់ដោយច្បាប់ ហើយប្រទេសនិងតំបន់ជាច្រើនបានរៀបចំធ្វើសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនដ៏សំបូរបែប ។ ការដែលជនជាតិបរទេសធ្វើទេសចរណ៍នៅប្រទេសចិនដើម្បីដកបទពិសោធពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមានភាពសន្ទុះកាន់តែខ្លាំងក្លា ហើយការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានក្លាយជានិន្នាការថ្មីនៃសកលលោកជាសន្សឹមៗ ។ នៅពីក្រោយរឿងនេះវាគឺ គុណតម្លៃចិននិងទស្សនៈចិនកំពុងប្រែក្លាយពី”ទេសភាពនៅទីឆ្ងាយៗ”ទៅជា”ការទទួលស្គាល់ក្នុងដួងចិត្ត” ។ ប្រឈមមុខនឹងពិភពលោកដែលប្រកបដោយភាពមិនប្រាកដប្រជា ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់នូវការពង្រីកការបើកទូលាយចំពោះបរទេសយ៉ាងមុតមាំមិនងាករេដែលបានបំពេញបន្ថែមនូវភាពប្រាកដប្រជានិងស្ថិរភាពដ៏មានតម្លៃសម្រាប់ពិភពលោកទាំងមូល ក៏ដូចជាបង្ហាញពីកម្លាំងអរិយធម៌របស់ចិនដ៏វិជ្ជមានដែលអាចជឿទុកចិត្តបាន គួរឱ្យស្រឡាញ់និងគួរឱ្យស្ងប់ស្ងែង ។
បុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមីជិតចូលមកដល់ ។ ខណៈពេលដែលការទៅដើរកម្សាន្តនៅប្រទេសចិនដើម្បីដកបទពិសោធពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក្លាយជានិន្នាការថ្មី ហើយខណៈពេលដែលពាក្យ”Becoming Chinese”(ការក្លាយទៅជាជនជាតិចិន)និងពាក្យ”Chinamaxxing”(មានលក្ខណៈពិសេសបំផុតរបស់ចិន)ក្លាយជាពាក្យពេញនិយមលើបណ្តាញអ៊ីនធឺណិត អ្នកផងទាំងពួងកំពុងរួមគ្នាទទួលអារម្មណ៍ពីភាពល្អបវរតាមបែបផែនចិនដើម្បីសម្រេចបាននូវផលប្រយោជន៍និងសុខដុមនីយកម្មរួមតាមរយៈភាពទាក់ទាញដ៏ពិសេសរៀងៗខ្លួន ៕
ប្រភព : (CCFR)

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច