ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចក្រុងច្បារមនឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុង ករណីលួចបន្លំទ្រព្យសម្បត្តិអ្នលលក់សាច់ជ្រូក ខណៈបក្សពួកម្នាក់ទៀតគេចខ្លួនបាត់ 

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយមានការបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ឃឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ,លោកវរសេនីយ៍ទោ យន្ត័ សង្ហារ អធិការដ្ឋាននគរបាលក្រុងច្បារមន ដឹកនាំផ្នែកយុត្តិធម៌ ក្រុងច្បារមនបានសហការកម្លាំងប៉ុសិ៍្តនគរបារដ្ឋបាល នៅថ្ងៃទី១៦ខែកុម្ភះ ឆ្នាំ២០២៦ កម្លាំងផ្នែកយុត្តិធម៌ សហការជាមួយ កម្លាំងប៉ុស្ដិ៍បានឃាត់ខ្លួនជនសង្ស័យម្នាក់ កើតឡើងនៅចំណុច តូបលក់សាច់ជ្រូក ផ្សារកំពង់ស្ពឺ (ច្រកចេញចូល ជួរមាត់ស្ទឹង) ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

យោងតាមពាក្យបណ្ដឹង របស់ ឈ្មោះ ជិន ហូវ ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរ អាជីវករ(លក់សាច់ជ្រូក) រស់នៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យម្នាក់ ឈ្មោះ សឿង សុធារ៉ា ភេទស្រី អាយុ១៥ឆ្នាំនិងបក្សពួក ដែលបានធ្វើ សកម្មភាព មកបន្លំទិញសាច់ជ្រូក និងសុំថង់ច្រកអីវ៉ាន់ នៅតូបរបស់ខ្លួន។ នៅពេលដែលខ្លួនកំពុងរកថង់ឲ្យ ក៏ស្រាប់តែមានបក្សពួករបស់គេម្នាក់ទៀត ជាក្មេងប្រុស អាយុ ប្រហែល១០ឆ្នាំ ចូលមកលួចកាបូបក្រណាត់យួរដៃដាក់លុយ ស្រោបថង់ពណ៌ស ពីខាងក្រៅ ដែលដាក់នៅក្នុងតូប។

ស្ត្រីជិន ហូវ បានឱ្យដឹងថា សម្ភារះនៅក្នុងកាបូបរួមមាន លុយលក់សាច់ជ្រូក4,000,000 រៀល,ចិញ្ចៀនមាស១ វង់ទំងន់២ជី, ក្រវិលផ្លាកទីន (១ចំហៀង) ទំងន់៥ហ៊ុន, បន្តោងផ្លាកទីនស្រោបរូបនាងពួន ទំងន់១ជី,ទូរស័ព្ទ ២ គ្រឿង ម៉ាក OPPO A16 ពណ៌ខ្មៅ (មួយគ្រឿង) និង ម៉ាកណូគា 105 សុីម2 (មួយគ្រឿង ) ។

ក្រោយបក្សពួករបស់គេធ្វើសកម្មភាពបានសម្រេច ក្មេង ស្រីខាងលើ ក៏ព្យាយាមជិះម៉ូតូគេចខ្លួន។ ប៉ុន្តែស្ត្រីរង គ្រោះចាប់ជាប់ និងស្រែកឲ្យគេជួយ ទើបចាប់បានរួចប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ។

ក្រោយទទួលបានព៍ត័មាន កម្លាំងប៉ុស្ដិ៍រការធំ បានចុះ ទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យឈ្មោះ សឿង សុធារ៉ា ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកសាកសួរ ប៉ុន្តែជនសង្ស័យខាងលេីមិនព្រមឆ្លើយសារភាពនោះទេ៕

 


ចែករំលែក៖