ភ្នំពេញ៖ សម្តេច ម៉ែន សំអន បានស្នើឱ្យថ្នាក់ដឹកនាំក្រុមការងារស្ដ្រី បន្តយកចិត្តទុក្ខដាក់តាមដានវឌ្ឍនៈភាពស្ដ្រីថ្នាក់ក្រោមជាតិឱ្យទាន់សភាពការណ៍ពិភពលោក ដែលបាននឹងកំពុងវិវត្តន៍យ៉ាងលឿននាពេលបច្ចុប្បន្ន ដើម្បីធ្វើការផ្សព្វផ្សាយបន្ដទៅថ្នាក់ក្រោមជាតិបានដឹកទាន់សភាពការណ៏ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានស្នើបែបនេះ ខណៈសម្ដេចជាអធិបតីក្នុងកិច្ច ប្រជុំគណៈអចិន្ត្រៃយ៍សមាគមនារី និងគណៈចលនាស្ត្រី ស្តីពីវឌ្ឍនៈការងារ នៅវិមាន ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី ជូ ប៊ុនអេង សមាជិកសមាគមនារី អចិន្ដ្រៃយ៏ បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនៈភាពការងារដែលបានអនុវត្តកន្លងមក គឺមានភាពល្អប្រសើរជាងមុន និងមានភាពស៊ីសង្វាក់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមជាតិ។ ចំពោះក្រុមការងាររៀបចំសន្និបាត ក៏បានការត្រៀមរៀបចំរួចរាល់នូវឯកសារពាក់ព័ន្ធសម្រាប់ការរៀបចំសន្និបាតនាពេលខាមុខ ។
លោកស្រី មាន សំអាន សមាជិកសមាគមនារី ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន និងបានពិភាក្សាដើម្បី រកដំណោះ ស្រាយសម្រាប់អនុវត្តបន្តនាពេលខាងមុខ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអរគុណចំពោះលោកជំទាវទាំងពី និងក្រុមការងារថ្នាក់ដឹកនាំស្ដ្រីទាំងអស់ដែលបានខិតខំទាំងកម្លាំងកាយ កម្លាំងចិត្ត រហូតជន្នះនូវការងារកន្លងមករហូតទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។
សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ក៏បានស្នើឱ្យក្រុមការងារថ្នាក់ដឹកនាំស្រី្ដទាំងអស់បន្តយកចិត្តទុក្ខដាក់តាម ដាននូវវឌ្ឍនៈភាព សភាពការណ៍ពិភពលោកដែលបាននឹងកំពុងវិវត្តន៍យ៉ាងលឿន និងត្រូវធ្វើបច្ចុប្បន្នភាព និងឯកសារពាក់ព័ន្ធឱ្យស្របនឹងសភាពការណ៍បច្ចុប្បន្នផងដែរ។
សូមបញ្ជាក់ថា៖ នៅក្នុងកិច្ចប្រជុំនោះផង ក៏បានដាក់របៀបវីរៈ ចំនួន៦ ដើម្បីឆ្លងត្រៀមធ្វើសន្និបាត ដូចជ របាយការ ណ៍វឌ្ឍនៈភាពការងារដែលបានអនុវត្តកន្លងមក ។.កាល បរិច្ឆេទ និងទីកន្លែងរៀបចំធ្វើសន្និបាត ។.កិច្ចពិភាក្សាផ្សេងៗពាក់ព័ន្ធការងារដែលរីកចម្រើនសម្រាប់ស្ដ្រីកន្លងមក និងបន្ដការងារសម្រាប់ឆ្នាំបន្ទាប់ ៕. ដោយ សំរិត

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច