ជនជាតិភាគតិច អ៊ុយហ្គូ័រ នៅក្នុងខេត្តស៊ីនជាំង ប្រទេសចិន ត្រូវបានរដ្ឋាភិបាលតាមដានយ៉ាងយកចិត្តទុកដាក់ ហើយចាត់ទុកថា ជាក្រុមភេរវករទៅទៀត ដោយសារតែក្រុមនេះ មានសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល ហើយទាមទារផ្តាច់ខ្លួនជាតំបន់ស្វយ័ត ដោយសារតែទីនោះ មានជនជាតិអ៊ុយហ្គូ័រកាន់សាសនាអិស្លាមភាគច្រើនរស់នៅ ។
នៅពេលនេះ ចិនបានបង្ហញការខឹងសម្បាយ៉ាងខ្លាំងក្រោយពេល ដែលបញ្ញវន្តជនជាតិអ៊ុយហ្គួ័រ ឈ្មោះ Ilham Tohti ដែលចិនបានកាត់ទោសអោយជាប់ពន្ធនាគារមួយជីវិតនោះ បានទទួលពានរង្វាន់សិទ្ធិមនុស្ស Martin Ennals ឆ្នាំ២០១៦ ។ ពានរង្វាន់នេះ ត្រូវគេអោយតម្លៃដូចពានរង្វាន់ណូបែលដែរ ហើយចិនបានបញ្ចេញប្រតិកម្ម។
ក្រុងប៉េកាំងបានប្រតិកម្មរិះគន់ លោក ហ្សាអ៊ីត រ៉ាអាត អាល់ហ៊ូសេន ជាឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ថា មិនគួរទៅចូលរួមពិធីប្រគល់ពានរង្វាន់សិទ្ធិមនុស្ស Martin Ennals អោយជនជាតិអ៊ុយហ្គួ័រ អ៊ីឡាំ តុទី សោះ។
នេះសបង្ហាញថា ឧត្តមស្នងការសិទ្ធិមនុស្សកំពុងតែគាំទ្រជនបះបោរផ្តាច់ទឹកដីនិយម មើលងាយតុលាការចិន ។
គួររំលឹកថា កាលពីឆ្នាំ២០១៤ តុលាការចិនបានកាត់ទោសអោយលោកអ៊ីឡាំ តុទី ជាប់ពន្ធនាគារមួយជីវិត។ លោកតុទី ជាសាស្ត្រាចារ្យ និងជាអ្នកសេដ្ឋកិច្ចមួយរូប។ លោកបានរងការចោទប្រកាន់ថា បានធ្វើអត្ថាធិប្បាយពីស្ថានភាពតំបន់ស៊ីនជាំង នៅចំពោះមុខក្រុមនិស្សិតដែលលោកបង្រៀន។
លោក Ilham Tohti បានតស៊ូ ឲ្យមានការចរចារវាងជនជាតិភាគតិចអ៊ុយហ្គួ័រ តំបន់ស៊ីនជាំង និងជនជាតិចិន ៕ ម៉ែវ សាធី