ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក LEXUS RX400H ពាក់ផ្លាកលេខខេមរភូមិន្ទលឿនមិនប្រយ័ត្នបានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅបណ្តាលឱ្យរងការខូចខាតរថយន្តទៅមុខលែងរួច។
ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញបុរសម្នាក់បេីក
រថយន្តម៉ាក LEXUS RX400H ពាក់ផ្លាកលេខ ខេមរភូមិន្ទ 01 2-7031 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីតដោយល្បឿនលឿន លុះបើកមកដល់ចំណុចកេីតហេតុក៏បានរេចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅ បណ្តាលឱ្យរថយន្តនិងបង្កាន់ដៃស្ពានរងការខួចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះមកដល់ទីតាំងខាងលេីនិងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច