ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ដ Mazda CX-5 មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត Ford Rangerពីក្រោយបណ្តាលឱ្យរងការខូចខាតទាំងសងខាង ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២:១០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្ដ Ford Ranger ពាក់ផ្លាកលេខ ភ្នំពេញ 2BP-9988 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចកេីហេតុស្រាប់តែមានបុរសម្នាក់បេីករថយន្ដ Mazda CX-5 ពាក់ផ្លាកលេខ ភ្នំពេញ 2BD-8178 មកពីក្រោយមិនប្រយ័ត្នក៏ជ្រុលបុកគូទរថយន្ត Ford Ranger បណ្តាលឱ្យរងការខូខាតទាំងសងខាងតែមិនមានរបួសដល់មនុស្សនោះទេ។
ក្រោយពេលកេីតហេតុភាគីទាំងសងខាងបានចរចារដោះស្រាយគ្នាបញ្ចប់រឿងនៅហ្នឹងកន្លែងកេីតហេតុ៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច