ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៦នាក់បានរងរបួសធ្ងន់ស្រាលបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាពេញទំហឹងត្រង់ផ្លួវបំបែកជាបួន។
ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង២:៥០នាទីទៀបភ្លឺត្រូវនិងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣២ កែងនិងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញនារី៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពាក់ផ្លាកលេខ ភ្នំពេញ 1LP-5031 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៤៣២ ក្នុងទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានយុវជន៣នាក់ជិះម៉ូតូម៉ាក HONDA SCOOPY ពាក់ផ្លាកលេខ ភ្នំពេញ 1LM-4129 ធ្វេីដំណេីរតាមបណ្តោយផ្លូវ១០៥ ក្នុងទិសដៅពីជេីងទៅត្បូងមិនប្រយ័ត្នដូចគ្នាក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៦នាក់។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌចំការមន បានចុះមកដល់ទីតាំងខាងលេី ដេីម្បីចុះមកធ្វេីការវាស់វែងយកម៉ូតូខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច