ព័ត៌មានទាន់ហេតុការណ៍៖

លួចបានហើយតែជិះមិនផុតពីសមត្ថកិច្ចទីបំផុតត្រូវចាប់បាននិងចាត់វិធានការតាមផ្លូវច្បាប់នៅស្រុកសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៦ ស្រប តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ និងការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ ទោ យុត តុងហូ អធិការនគរបាលស្រុសង្កែ បានដឹកនាំកម្លាំងសហការជាមួយនគរបាលស្រុកថ្មគោល ដែល មានលោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុក បានធ្វើការឃាត់ខ្លួននិងនាំខ្លួនជនសង័្សយម្នាក់ដែលលួចរថយន្តគេ។

មន្ត្រីនគរបាលស្រុកសង្កែបានឲ្យដឹងថា ជនសង្ស័យឈ្មោះមាំង ហឿន ភេទប្រុស អាយុ ២៣ឆ្នាំ មានទី លំនៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានឃាត់ខ្លួនមកសាកសួរបន្ទាប់ពីរូបគេបានលួចយករថយន្ត ១គ្រឿងរបស់ជនរងគ្រោះឈ្មោះ វ៉ាន់ ភារិទ្ធ ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅ ភូមិសម្តេច ឃុំតាប៉ុនស្រុកសង្កែ ខេត្តបាត់ដំបង ពីក្នុងលំនៅដ្ឋានជនរងគ្រោះកាលពីរំលងអាធ្រាត្រថ្ងៃទី ២១ ឈានចូលថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៦ ដែលរថយន្តរបស់ជនរងគ្រោះជាមធ្យោបាយតែមួយគត់ សម្រាប់ដឹកបន្លែលក់រាល់ថ្ងៃដោះស្រា យជីវភាព នោះគឺម៉ាក កាម៉ារី ពណ៌ខ្មៅ សេរីឆ្នាំ ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ 2B-5235 ។

ពេលនេះសមត្ថកិច្ចប្រគល់រថយន្តជូនម្ចាស់វិញ និងរៀបចំសំណុំរឿងបញ្ជូនជនសង័្សយមកអនុវត្តទោសទៅតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖