ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយប្រជាពុទ្ឋបរិស័ទនៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្រុកអង្គស្នួល ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាអញ្ជើញមកសំណេះសំណាល ជាមួយប្រជាពុទ្ឋបរិស័ទ និងសិស្សានុសិស្ស ស្ថិតក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល។ វត្តនេះមានព្រះសង្ឃចំនួន ១៣០អង្គ រួមទាំងមានសិស្សានុសិស្សរៀននៅទីនេះផងដែរ ប៉ុន្តែសាលារៀនេះស្ថិតនៅក្រៅប្រព័ន្ឋអប់រំរបស់ក្រសួង ។

ដោយមើលឃើញពីភាពខ្វះខាត នូវហេដ្ឋារចនាសម្ព័ន្ឋ បំរើនៅទីនេះទាំងផ្នែកពុទ្ឋចក្រ និងអាណាចក្រនោះ សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជនបានសំរេចផ្តល់អំណោយមួយចំនួននៅទីនេះ ក្នុងនោះរួមមានៈ អាគារសិក្សា១ខ្នង កំពស់៣ជាន់ស្មើនឹង១៨ បន្ទប់ , កសាងព្រះវិហារ១ , កសាងផ្លូវបេតុង១ខ្សែ១៣គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ មកផ្លូវជាតិលេខ៣ កាត់តាមផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ព្រមទាំងកសាងផ្លូវចូលវត្ត ដោយអោយអាជ្ញាធរខេត្ត និងស្រុក សហការជាមួយក្រុមហ៊ុនដឹកដីជាអ្នកកសាង, បង្ហើយអាគារស្នាក់នៅរបស់សិស្ស១ខ្នង , កែលំអរអាគារធម្មសភា១ខ្នង ជួយសងថ្លៃស្រះទឹកដែលព្រះសង្ឃជំពាក់ ចំនួន១មឺុនដូល្លារ , រៀបចំប្រព័ន្ធលូក្នុងវត្តនេះ, បង្កើតវិទ្យាល័យនៅទីនេះ និងសមាហរណកម្មសាលារៀននេះអោយស្ថិតក្នុងក្រសួងអប់រំ និងបញ្ចូលគ្រូបង្រៀនទាំងអស់មានក្របខ័ណរដ្ឋ ៕

fb_img_1476593269909

fb_img_1476593263768

fb_img_1476593298662

fb_img_1476593245767

 


ចែករំលែក៖