ព្រះរាជអាជ្ញាខេត្តកណ្តាលចុះពិនិត្យជាក់ស្តែងករណីបាក់រណ្តៅដីនៅស្រុកកណ្តាលស្ទឹង
ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកណ្តាល លោក លឹម សុគន្ថា បានដឹកនាំកម្លាំងសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យជាក់ស្តែង និងអន្តរាគមន៍ចំពោះរណ្តៅដី ដែលបានបាក់នៅស្រុកកណ្តាលស្ទឹង ក្រោយពីទទួលបានការសំណូមពររបស់ក្រសួង រ៉ែ និងថាមពលជួយអន្តរាគមន៍ក្នុងរឿងនេះ ។
ក្រោយពីចុះពិនិត្យជាក់ស្តែង លោក ព្រះរាជអាជ្ញាបាននិយាយថា ការជីក រណ្តៅដីរបស់ឈ្មោះ សៅ ពន្លក គឺពិតជា ជីកខុសលក្ខណៈបច្ចេកទេស គ្មានជើងទេ មានជម្រៅហួសអាជ្ញាប័ណ្ណរបស់ច្បាប់រ៉ែដែលបានកំណត់ ហើយបើយោងតាម ច្បាប់មាត្រា៣៥ ម្ចាស់រណ្តៅដីអាចប្រឈមនឹងការជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ ។
ក្នុងការចុះពិនិត្យនោះ លោកព្រះរាជអាជ្ញាបានចាត់ឱ្យមន្ត្រីពាក់ព័ន្ធត្រួតពិនិត្យគ្រឿងចក្រ ធ្វើកំណត់ហេតុ និងហាមមិន ឱ្យលក់ឬក៏ជម្លៀសចេញ រង់ចាំការដោះ ស្រាយចប់សព្វគ្រប់ ទើបម្ចាស់អាជីវកម្ម មានសិទ្ធិយកគ្រឿងចក្រទាំងនេះចេញ ហើយក៏បានចាត់ឱ្យមន្ត្រីនគរបាលមូលដ្ឋានឃាត់ខ្លួនឈ្មោះ កែវ ប៊ុនធឿន ដែលគ េស្គាល់ថា ជាមន្ត្រីអាវុធហត្ថ ហើយជាម េការ រណ្តៅដីរបស់ សៅ ពន្លក ផងនោះ ដើម្បីមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋ បាលជើងកើប ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ប្រជាពលរដ្ឋចំនួន១៧គ្រួសារ រស់នៅភូមិឆ្មាពួន ឃុំជើងកើប ស្រុក កណ្តាលស្ទឹង បានជួបជុំគ្នានៅក្បែរណ្តៅដីរបស់ឈ្មោះ សៅ ពន្លក ដើម្បីតវ៉ាករណី ដែលម្ចាស់អាជីវកម្មរូបនេះជីកដីធ្វើអាជីវកម្មខុសបច្ចេកទេសបណ្តាលឲ្យបាក់ដីស្រែរបស់ពួកគាត់ ។
រណ្តៅដីរបស់ឈ្មោះ សៅ ពន្លក នេះ កន្លងមកត្រូវអាជ្ញាធរខេត្ត ក៏ដូចជាតំណាង ក្រសួង រ៉ែ និងថាមពលធ្លាប់បានចុះណែនាំហាមឃាត់មិនឲ្យបន្តជីកយកអាចម៍ដីលក់នោះ មួយលើកជាពីរលើកមកហើយរហូតបិទអាជីវកម្មទាំងស្រុងតែម្តងដោយសារជីករណ្តៅជ្រៅខុសបច្ចេកទេស និងជីកជ្រុលបណ្តាលឲ្យមាត់ច្រាំងរណ្តៅនៅកៀកនឹងដីស្រែរបស់ប្រជាពលរដ្ឋ ៕ ហេង នរិន្ទ្រ