ព័ត៌មានទាន់ហេតុការណ៍៖

មិត្តពិតប្រាកដ ដែលតែងតែនៅក្បែរ និងអាចពឹងពាក់គ្នាបានជានិច្ច ក្នុងគ្រប់កាលៈទេសៈដែល កម្ពុជាជួបអាសន្ន

ចែករំលែក៖

«កន្លងមក សកម្មភាពឈ្លានពានប្រដាប់អាវុធនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានបណ្តាល ឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋានរបស់ប្រជាពលរដ្ឋ និងវត្តអារាម ជាច្រើន ពិសេសនៅក្នុងភូមិសាស្ត្រខេត្តដែលជាប់ព្រំដែន។ ស្ថានភាពដ៏លំបាកនេះ បានបង្ខំឱ្យប្រជា ពលរដ្ឋខ្មែររាប់ពាន់គ្រួសារក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងបាត់ដំបង ត្រូវជម្លៀសខ្លួនចេញ ពីលំនៅឋានជាបន្ទាន់ មកស្នាក់នៅតាមទីជម្រកបណ្តោះអាសន្ន ឬមណ្ឌលសុវត្ថិភាព ដោយកំពុង ប្រឈមមុខ នឹងការខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃយ៉ាងខ្លាំង»។ នេះបើតាម លោកបណ្ឌិត កៅ មុយ ថង អ្នកវិភាគសង្គម។

ថ្លែងបន្ទាប់ពី បានឃើញ លោកទូតចិនបន្តចុះជួប និងផ្តល់ជំនួយដល់ជនភៀសសឹកកម្ពុជា កាលពីថ្ងៃទី១២ ខែមេសា , លោកបណ្ឌិត បានរៀបរាប់ទៀតថា «ក្នុងគ្រាដ៏សែនលំបាកនេះ យើងបានឃើញយ៉ាងច្បាស់ពីមិត្តពិតប្រាកដដែលតែងតែនៅក្បែរ និង អាចពឹងពាក់គ្នាបានជានិច្ច ក្នុងគ្រប់កាលៈទេសៈដែលកម្ពុជាជួបអាសន្ន ដូចពាក្យចាស់ពោលថា «មិត្ត ល្អ ស្គាល់គ្នាក្នុងគ្រាក្រ»។ ក្នុងនាមជា «មិត្តដែកថែប» ប្រទេសចិនបានឈានមុខគេដំបូងបង្អស់ក្នុង ការផ្តល់ជំនួយមនុស្សធម៌បន្ទាន់មកដល់កម្ពុជា។ ជាក់ស្តែង ប្រជាជនកម្ពុជាពិតជាមានក្តីរំភើប និងកក់ ក្តៅយ៉ាងក្រៃលែង ដែលបានឃើញ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំ កម្ពុជា បានដើរតួនាទីយ៉ាងសកម្ម ដោយអញ្ជើញចុះសួរសុខទុក្ខជាបន្តបន្ទាប់ (រហូតដល់ទៅបីដង) មកដល់ទីតាំងផ្ទាល់ ដើម្បីពាំនាំនូវអំណោយ សម្ភារៈប្រើប្រាស់ និងថវិកាសង្គ្រោះបន្ទាន់ ទៅចែកជូន ប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ដៃ»។

លោកបន្តថា «លើសពីការផ្តល់ជំនួយសង្គ្រោះជាសម្ភារៈ វត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បាននាំមកនូវ សារគាំទ្រយ៉ាងមុតមាំខាងនយោបាយចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី។ ស្របពេលជាមួយឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ការចុះសួរសុខទុក្ខនេះបាននាំ មកនូវពរជ័យដ៏ស្មោះស្ម័គ្រ សូមឱ្យប្រជាពលរដ្ឋខ្មែរទទួលបាននូវសន្តិភាពពេញលេញ និងអាចវិល ត្រឡប់ទៅជួបជុំគ្នានៅលំនៅឋានវិញយ៉ាងឆាប់រហ័ស»។

ជារួម ខ្ញុំសូមវាយតម្លៃខ្ពស់បំផុតចំពោះកាយវិការប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និង ការឆ្លើយតបជួយសង្គ្រោះជាក់ស្តែងដល់ប្រជាជនកម្ពុជានាពេលនេះ។ មហាមិត្តចិន មិនត្រឹមតែបាន ពង្រឹងចំណងមិត្តភាពកម្រិតថ្នាក់ដឹកនាំរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីការទទួលខុស ត្រូវខ្ពស់ក្នុងកិច្ចការមនុស្សធម៌របស់ប្រទេសមហាអំណាច ដោយបានផ្សារភ្ជាប់បេះដូង និងក្តីអាណិត ស្រឡាញ់ទៅដល់ប្រជាជនកម្ពុជានៅថ្នាក់មូលដ្ឋានដោយផ្ទាល់។ សកម្មភាពដ៏ប្រពៃនេះ គឺជាសក្ខីភាព ដ៏រស់រវើកបញ្ជាក់ពីវចនានុក្រមនៃ «ចំណងមិត្តភាពដែកថែប» និង «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ» ដែលស័ក្តិសមជាទីបំផុតក្នុងនាមជាមិត្តពិតប្រាកដ ដែលតែងតែនៅក្បែរ និងអាចពឹងពាក់គ្នា បានជានិច្ច ក្នុងគ្រប់កាលៈទេសៈដែលកម្ពុជាជួបអាសន្ន។ នេះបើតាមលោកបណ្ឌិត ដដែល៕

ប្រភព ៖ (CCFR)


ចែករំលែក៖