ព័ត៌មានទាន់ហេតុការណ៍៖

Neymarនឹងចុះកិច្ចសន្យាថ្មីបន្តលេងជាមួយក្រុម Barcelona រហូតដល់ឆ្នាំ២០២១

ចែករំលែក៖

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅថ្ងៃ សុក្រខាងមុខនេះដើម្បីបន្តលេងក្នុងក្រុមយក្សអេស្ប៉ាញ Barcelona រហូតដល់ឆ្នាំ ២០២១ ។

ក្លិប Barcelona បានប្រកាសថា កីឡា ករវ័យ២៤ឆ្នាំ Neymar បានយល់ព្រមគ្រប់ លក្ខខណ្ឌ និងត្រៀមខ្លួនរួចរាល់ហើយក្នុងការចុះកិច្ចសន្យាថ្មី។ Neymar បានមក ចូលរួមក្រុម Barcelona ក្នុងឆ្នាំ២០១៣ ហើយកិច្ចសន្យារបស់គាត់នឹងចប់នៅក្នុងឆ្នាំ២០១៨ ប៉ុន្តែពេលនេះ Neymar យល់ ព្រមបន្តនៅរយៈពេល៥ឆ្នាំទៀត ។

ក្នុងរយៈពេល៣រដូវកាលនេះ Neymar ស៊ុតបាល់បាន៨៥គ្រាប់ ក្នុងចំណោម១៤១ ប្រកួតជួយក្រុម Barcelona ឈ្នះជើងឯក អេស្ប៉ាញ LaLiga ២សម័យ, ជើងឯក អេស្ប៉ាញ Copas del Rey ចំនួន២ដង ជើងឯក Champions League មួយ, ពាន រង្វាន់ Club World Cup មួយ និងជើងឯក Supercopa de Espanaមួយ ៕ ដេវីត

ase-5


ចែករំលែក៖