ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីក្រុមក្មេងទំនេីង ប្រេីដាវកែច្នៃកាប់លេីជនរងគ្រោះបណ្តាលឲ្យរងរបួសប្រអប់ដៃខាងស្តាំនៅខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ដឹកនាំបញ្ជា កម្លាំងដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយា ល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោក វរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមន និងដឹក នាំកម្លាំងស្រាវជ្រាវផ្រាវបង្ក្រាបផ្ទាល់ពីលោក វរសេនីយ៍ ទោ អន សុខវិបុល្លា អធិការរងទទួលផែនការងារព្រហ្ម ទណ្ឌខណ្ឌចំការមន កម្លាំងផ្នែកជំនាញខណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង សំរោង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឃាត់ជនសង្ស័យចំនួន២នាក់ ដែលប្រេីដាវកែច្នៃកាប់ទៅលេីជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរនៅប្រអប់ដៃខាងស្តាំ កាលពីយប់ថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៦នៅវេលាម៉ោង០៣ និង៥០នាទី យប់ឈានចូលថ្ងៃទី២៤ ខែឧសភាឆ្នាំ ២០២៦ ជនសង្ស័យបន្ទាប់មក បានគេចខ្លួនទៅខេត្តសៀមរាប នឹងខេត្តឧត្តរមានជ័យ ។

រហូតដល់ថ្ងៃទី១ ខែមិថុនាឆ្នាំ២០២៦ វេលាម៉ោង១២ និង០០នាទី កម្លាំងសមត្ថកិច្ចបានបង្ក្រាបជនសង្ស័យទាំង២នាក់ នៅចំណុចភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ជនសង្ស័យ ១. នាង អ៊ីឈៀង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែក្រាម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស ២.គន្ធី បញ្ញរិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី៕


ចែករំលែក៖