ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ក្រាបទីតាំង Online Scam នៅខណ្ឌច្បារអំពៅ ឃាត់ខ្លួនមនុស្ស២៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សចំនួន២៥នាក់ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងមួយកន្លែងសង្ស័យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅផ្ទះលេខ91 ផ្លូវ P-10D ស្ថិតក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ។

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធី ពីលោក វុិត មឃៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាល ជនបរទេសស្នាក់នៅសង្ស័យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ចំណុចខាងលើ រកឃើញជនជាតិវៀតណាមចំនួន២៥នាក់ ស្រី៣នាក់ មានលិខិតឆ្លងដែន៦ក្បាល និងសម្ភារៈបម្រើបទល្មើសមួយចំនួន ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖