ភ្នំពេញ៖ អតីតបេក្ខជនភ្នាក់ងារសកម្មជន និងអ្នកគាំទ្រគណបក្សផ្សេងៗនៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យចំនួន៣៦៥រូបបានសម្រេច ចិត្តមករួមរស់ជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយ ពេលដែលពួកគេបានមើលឃើញច្បាស់ពីគោលន យោបាយនិងការដឹកនាំដ៏ល្អរបស់គណបក្សប្រជា ជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិនិងមាតុភូមិ។
ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ទាំង៣៦៥រូបនេះបានធ្វើឡើង នៅថ្ងៃអាទិត្យទី៧ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជា ជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនៅទីស្នាក់ការគណៈកម្មាធិការគណបក្ស ខណ្ឌមានជ័យ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ការសម្រេចចិត្តរបស់បងប្អូនទាំង៣៦៥រូប ចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះគណបក្សប្រជាជនកម្ពុជា មានតួនាទី មិនអាចខ្វះបានសម្រាប់ជាតិមាតុភូមិ ទាំងកិច្ចការពារជាតិការ ពារអាយុជីវិតប្រជាពលរដ្ឋ ការរំដោះជាតិ ធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនរហូតដល់សព្វថ្ងៃនិងមានចក្ខុ វិស័យធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ បានបន្តទៀតថា៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំខ្លាំងណាស់ ក្នុងការបង្រួបបង្រួមជាតិ បង្រួបបង្រួមប្រជាពលរដ្ឋឱ្យក្លាយជាកម្លាំងរួមតែមួយ ជាខឿនការពារជាតិ លើកលែងតែទន្ឌិតសម រង្ស៊ី តែម្នាក់គត់។ ក្នុងឱកាសនោះដែរឯកឧត្ដមឃួង ស្រេង បានសូមឱ្យប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តលើការដឹកនាំរបស់សម្តេចទាំង២ សម្តេចមិនរត់ចោលបងប្អូនទេ ទោះក្នុងកាលៈទេសៈ ណាក៏ដោយ។ គណបក្សប្រជាជនកម្ពុជានិយាយតិចធ្វើច្រើន ស្ងាត់ តែមិនស្ងៀម។
ជាមួយគ្នានេះលោក សេង គន្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខណ្ឌមានជ័យ បានជម្រាបជូនពីភូមិសាស្ត្រនិងស្ថិតិប្រជាពលរដ្ឋនៅក្នុងខណ្ឌ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ជាមួយនិងការ បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)ជាដើម។
លោក សេង គន្ធ បានបញ្ជាក់ទៀតថា៖ នៅក្នុងការបោះ ឆ្នោតកន្លងទៅនេះ នៅខណ្ឌមានជ័យ ពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកើន ឡើងចំនួន១២៤១៨នាក់ ដែលបានបង្ហាញពីការជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជារបស់យើង៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច