ភ្នំពេញ ៖ គ្រោងឆ្អឹងសាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងព្រៃ មួយកន្លែង នៅខាងជើងទីក្រុងរណបកាំកូស៊ីធី ហើយរាយការណ៍ទៅសមត្ថកិច្ចចុះត្រួតពិនិត្យ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៦ នៅចំណុចក្នុងដីព្រៃ តាមមហាវិថីអង្គរ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
គ្រោងឆ្អឹង សពបុរសរូបនោះត្រូវបានគេស្គាល់ឈ្មោះឈាន លាងឆាយ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូកង់បី ទីលំនៅភូមិភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តខេត្តកណ្តាល និងស្នាក់នៅផ្ទះជួលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង១២ និង១០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦មានអ្នករត់តាក់ស៊ីម្នាក់ដែលមកឈប់ដាក់មួយនៅផ្សារអ៊ីអន២រួចក៏បានចូលទៅសម្រាកនិងបត់ជើងនៅក្នុងព្រៃចម្ងាយប្រមាណ៦០ម៉ែត្រពីផ្លូវលេខ១០០៣ស្រាប់តែប្ប្រះឃើញទូរស័ព្ទដៃចំនួន៣គ្រឿង ក៍រើសយកទៅប្រគល់ ឲ្យសមត្ថកិច្ច ខណ្ឌសែនសុខនិងនាំទៅបង្ហាញទីតាំងក៏ប្រទះឃើញគ្រោងឆ្អឹងសាកសពតែម្ដង។
ទីតាំងកន្លែងកើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី២សមត្ថកិច្ចក៏បានទាក់ទងទៅនគរបាលជំនាញដើម្បីចុះត្រួតពិនិត្យនិងស្រាវជ្រាវ។
តាមក្មួយស្រី ជនរងគ្រោះបានឲ្យដឹងថា ឪពុកមារបស់ខ្លួន នៅតែម្នាក់ឯងមិនមានប្រពន្ធកូនទេ ហើយគាត់ប្រកបមុខរបរជាអ្នករត់ម៉ូតូកង់៣។កន្លងមកឪពុកមា មានអការះដេកពុំលក់និងលេបថ្នាំងងុយដេកជាប្រចាំហើយចាប់តាំងពីថ្ងៃទី២០ខែឧសភាឆ្នាំ២០២៦មកគាត់ខានទំនាក់ទំនងឪពុកមា មិននឹកស្មានថាគាត់ស្លាប់ រលួយសល់តែគ្រោងឆ្អឹងបែបនេះ។
បន្ទាប់ពីភ្ញាក់ផ្អើលនៅវេលាល្ងាចនេះដល់សមត្ថកិច្ចទំនាញក៏បានចុះទៅត្រួតពិនិត្យស្រាវតាមរយះទូរសព្ទរកឃើញអត្តសញ្ញាណគ្រោង ឆ្អឹងសព។ នៅកន្លែងកើត ហេតុក្បែរទូរស័ព្ទដៃចំនួន៣គ្រឿងឃើញមានកំប៉ុងថ្នាំងងុយដេកម៉ាក Tripta amitriptyline 25mg នៅសល់គ្រាប់ថ្នាំមួយចំនួន។
តាមការពិនិត្យកន្លែងកើតហេតុ និងសាកសព លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យ វិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថា បុរសរូបនោះ ស្លាប់ដោយធ្វើអត្តឃាត លេបថ្នាំងងុយដេកម៉ាក Tripta amitriptyline 25mgសម្លាប់ខ្លួន៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច