សមាគមកីឡាបាល់ទាត់ជាតិចិនបានសម្រេចចិត្តតែងតាំងលោក Marcello Lippi ដែលធ្លាប់ឈ្នះ World Cup មកដឹក នាំក្រុមជម្រើសជាតិចិន ។
អ្នកចាត់ការទូទៅវ័យ៦៨ឆ្នាំLippiធ្លាប់ដឹកនាំក្រុមជម្រើសជាតិអុីតាលីឈ្នះជើង ឯក World Cup ឆ្នាំ២០០៦ ដោយឈ្នះ ជម្រើសជាតិបារាំងដោយបាល់ប៉េណាល់ទី ។
ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ចិនបានកំណត់គោលដៅថាចង់ក្លាយទៅជាប្រទេសមហាអំណាចផ្នែកបាល់ទាត់ផងដែរ ដោយមានកីឡាករល្បីៗរបស់អឺរ៉ុបកំពុងតែលេងនៅក្នុងក្របខ័ណ្ឌបាល់ទាត់កំពូលរបស់ចិន៕