ភ្នំពេញ ៖ ក្នុងជំនួបណែនាំខ្លួនជាលើកដំបូង ជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន លោកស្រីភារធារី Aleks Zittle បានពិភាក្សាអំពីការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា វឌ្ឍនភាពដែលប្រទេសយើងទាំងពីរសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក និងឱកាសក្នុងការបន្តពង្រឹងសន្ទុះវិជ្ជមានបន្ថែម។ ភាគីទាំងពីរ បានផ្តោតលើការគាំទ្រសន្តិភាពយូរអង្វែងរវាងប្រទេសកម្ពុជា និងប្រទេសថៃ ការបង្កើនកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការពង្រឹងការចូលរួមការពារជាតិ និងការកែលម្អបរិយាកាសធុរកិច្ចសម្រាប់ក្រុមហ៊ុនអាមេរិក។ នេះបើយោងតាមការបង្ហោះលើផេកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច