ប្រភពព័ត៌មានក្នុងតំបន់បានឲ្យដឹងនៅ ថ្ងៃទី២៦ ខែតុលាថា អ្នកទទួលបន្ទុកគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមIS ប្រចាំនៅទីក្រុងម៉ូស៊ុលប្រទេសអុីរ៉ាក់បានយកប្រាក់រាប់លានដុល្លារគេចខ្លួនបាត់។
សារព័តមាន ABNA បានផ្សាយថា «Abu mu’taz Qahtani អ្នកទទួលបន្ទុក ហិរញ្ញវត្ថរបស់ក្រុមIS ក្នុងទីក្រុង Mosul នៅអុីរ៉ាក់ និងជាអ្នកទទួលបន្ទុកសកម្មភាពរបស់ក្រុមស្ត្រីភេរវករវាយប្រហារគ្រាប់បែក អត្តឃាតបានយកប្រាក់រាប់លានដុល្លារគេច ខ្លួនបាត់ស្រមោលឈឹង។
តាមរបាយការណ៍ខ្មាន់កាំភ្លើងជាស្រីម្នាក់របស់ក្រុមIS មានសញ្ជាតិអាល្លឺម៉ង់បាន រត់គេចខ្លួនជាមួយនឹង Abu mu’taz Qah- tani។ ស្ត្រីខាងលើគឺជាជំនួយការរបស់ Abu mu’taz Qahtani ក្នុងការតាមដានរាល់សកម្ម ភាពរបស់ក្រុមស្ត្រីភេរវករក៏ដូចជាការជ្រើស រើសស្ត្រីនៅក្រៅប្រទេសមកចូលរួមក្រុម។
ប្រភពព័ត៌មានបានឲ្យដឹងថា បុគ្គលពីរ រូបខាងលើមិនត្រឹមតែនាំយកប្រាក់រាប់លាន ដុល្លារនោះឡើយគឺយកទាំងឯកសារសំខាន់ៗ ជាច្រើន។ នៅពេលនេះគេមិនទាន់ដឹងថាទៅលាក់ខ្លួននៅទីណានោះឡើយ ៕ ម៉ែវ សាធី