ព័ត៌មានទាន់ហេតុការណ៍៖

ភរិយាប្រធានាធិបតីលោក អូបាម៉ា នឹងចូលរួមឆាកនយោបាយក្រោយស្វាមីបញ្ចប់អាណត្តិ

ចែករំលែក៖

កាលពីពេលថ្មីៗនេះប្រធានាធិបតី អូបា ម៉ា បានបញ្ជាក់ថា បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ បានធ្វើរឿងរ៉ាវដែលជំរុញឲ្យភរិយារបស់លោកឈានជើងចូលប្រឡូកក្នុងឆាកនយោ បាយ។

ទស្សនាវដ្តី The Hill របស់អាមេរិកបាន ផ្សាយថា លោក អូបាម៉ា អំពាវនាវឲ្យគាំទ្រដល់បេក្ខភាពប្រធានាធិបតីមកពីគណបក្ស ប្រជាធិបតេយ្យក្នុងពេលនោះលោក អូបាម៉ា បានលើកឡើងពីភរិយារបស់ខ្លួនផងដែរ «ដូចដែលលោកអ្នកបានដឹងភរិយារបស់ ខ្ញុំ Michelle អូបាម៉ា មិនចូលចិត្តនយោ បាយឡើយចង់រស់នៅជីវិតស្ងប់ស្ងាត។ ប៉ុន្តែក្រោយពេលដែលលោក ដូណាល់ ត្រាំ បានមើលស្រាយ មិនឲ្យតម្លៃដល់ស្ត្រី បានធ្វើឲ្យគាត់ត្រូវតែបោះជំហានចូលជីវភាពនយោបាយ»។

លោកស្រីមិចឈែល អូបាម៉ា បានចាត់ ទុកការប្រកាសរបស់លោកត្រាំ «ជាហិង្សា ផ្លូវភេទ» ទើបលោកស្រីបានថ្កោលទោសយ៉ាងខ្លាំងដល់លោក ដូណាល់ ត្រាំ។ លោក ស្រីបន្តទៀតថា តម្លៃរបស់ស្ត្រីយើងកំពុងតែរងការគំរាមកំហែងនៅក្នុងពេលបោះឆ្នោតខាងមុខ បើលោកត្រាំជាប់ឆ្នោតមែន នោះ។

កាលពីឆ្នាំ២០១៤លោកស្រី មិច ឈែល អូបាម៉ា បានប្រកាសនៅលើបណ្តាញព័ត៌ មាន ABC ថា លោកស្រីនឹងមិនដើរតាម ផ្លូវរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ចូលរួមប្រឡូកក្នុងឆាកនយោបាយបន្តពីស្វាមីនោះឡើយ។

កន្លងមកមានពាក្យចចាមអារ៉ាមថា លោកស្រីនឹងឈរឈ្មោះជាតំណាងរាស្ត្រក្រោយពេលស្វាមីបានបញ្ចប់អាណត្តិនៅខែមករា ឆ្នាំ២០១៧។ ប៉ុន្តែអ្វីគ្រប់យ៉ាងអាច និងប្រែប្រួលតាមពេលវេលាដូចលោកស្រី ហ៊ីលឡារី គ្លីនតុន អ៊ីចឹងដែរ។ នៅពេលនេះ លោកស្រីកំពុងតែអូសទាញចូលឆាកនយោ បាយបន្តិចម្តងៗដោយមិនដឹងខ្លួន។

ការដែលលោកស្រី អូបាម៉ា បានរិះគន់ លោក ដូណាល់ ត្រាំ នៅក្នុងរដ្ឋ new Hmp- shire ជាការបញ្ជាក់ថា លោកស្រីកំពុងតែបោះជំហានចូលក្នុងឆាកនយោបាយដោយ មិនដឹងខ្លួន។ លោកស្រីនឹងខិតខំមិនទុកឲ្យ លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតី អាមេរិកនោះឡើយ។

កាលពីខែមុនលោកស្រីអូបាម៉ាក៏បានបង្ហាញពីការគាំទ្រដល់លោកស្រី ហ៊ីលឡារី គ្លីនតុន ពេញទំហឹងក្នុងការក្លាយជាប្រធានា ធិបតីអាំមេរិក។ កន្លងមកនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០០៨និង២០១២លោក ស្រីក៏បានថ្លែងសុន្ទរកថា អំពាវនាវឲ្យគាំទ្រ ស្វាមីរបស់ខ្លួននៅក្នុងការបោះឆ្នោតនោះដែរ។

នេះជារឿងមួយដ៏ប្រសើរបំផុតសម្រាប់អាមេរិកដែលមានស្ត្រីជាភរិយាប្រធានា ធិបតីទី២ចូលប្រឡូកនៅក្នុងឆាកនយោ បាយប្រសិនបើនេះជាការពិតក្នុងពេលខាង មុខលោកស្រី អូបាម៉ា អាចនឹងស្នងតំណែង ប្រធានាធិបតីស្រីរបស់អាមេរិកបើគណបក្ស ប្រជាធិបតេយ្យរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ជាប់ឆ្នោតមែននោះ៕ ម៉ែវ សាធី

100928_flotus_ap_392_regular


ចែករំលែក៖