ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល​ចិន​ ក្រុមហ៊ុនអាម៉េរិកចំនួន ៦ ត្រូវ​បានរឹតបន្តឹងការនាំចេញដ្រូនទៅអាម៉េរិក​ ក្នុងបញ្ជីខ្មៅទណ្ឌកម្ម

ចែករំលែក៖

ទីក្រុងប៉េកាំង៖ ប្រទេសចិន​ បានប្រកាសរឹតបន្តឹងលើការនាំចេញយន្តហោះគ្មានមនុស្សបើកទៅកាន់សហរដ្ឋអាម៉េរិក និងបានដាក់ក្រុមហ៊ុនចំនួនប្រាំមួយក្នុងបញ្ជីខ្មៅរបស់ខ្លួនជាផ្លូវការកាលពីថ្ងៃពុធទី០៥​ ខែសីហា​ ឆ្នាំ​២០២៦ ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មពាណិជ្ជកម្មដែលសហរដ្ឋអាម៉េរិកបានដាក់លើប្រទេសចិនពីការនាំចេញមនុស្សយន្ត និងគ្រឿងបម្លាស់របស់ចិនក្រោមហេតុផលព្រួយបារម្ភអំពីការងារបង្ខំលើកម្លាំងពលកម្ម និងសន្តិសុខជាតិខ្លួន។

បើយោងតាមក្រសួងពាណិជ្ជកម្មចិន​ បានអះអាងថា ប្រទេសចិនអាចចាត់វិធានការតបតចាំបាច់តែប៉ុណ្ណោះ ដើម្បីឆ្លើយតប រួមទាំងការពង្រឹងការគ្រប់គ្រងការនាំចេញលើយន្តហោះគ្មានមនុស្សបើក និងសមាសធាតុសំខាន់ៗ និងបច្ចេកវិទ្យារបស់ចិនទៅទៅកាន់សហរដ្ឋអាម៉េរិក។ វិធានការរបស់ទីក្រុងប៉េកាំងក៏រួមបញ្ចូលទាំងការផ្អាកការត្រួតពិនិត្យតាមដានរោងចក្រដោយស្ថាប័នបញ្ជាក់របស់ចិន ការដាក់ក្រុមហ៊ុនធ្វើតេស្តអនុលោមភាពរបស់សហរដ្ឋអាម៉េរិកក្នុងបញ្ជីខ្មៅ និងការចាប់ផ្តើមការស៊ើបអង្កេតសន្តិសុខជាតិទៅលើការនាំចូលម៉ាស៊ីនបោះពុម្ព និងម៉ាស៊ីនថតចម្លងការិយាល័យនារបស់របស់អាម៉េរិក។

ក្រសួងពាណិជ្ជកម្មចិន ក៏បានបញ្ជាក់ថា​ អង្គភាពទាំងប្រាំមួយរបស់អាម៉េរិកបានជួយ និងគាំទ្រទណ្ឌកម្មខុសច្បាប់របស់សហរដ្ឋអាម៉េរិកទាក់ទងនឹងកម្លាំងពលកម្មរបស់មនុស្សនៅក្នុងខេត្តស៊ីនជាំង ហើយលក្ខណៈនៃសកម្មភាពរបស់ពួកគេគឺធ្ងន់ធ្ងរ។ មន្ត្រីពាណិជ្ជកម្មកំពូលរបស់ប្រទេសចិន លោក He Lifeng បានសម្តែង “ការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ” ទៅកាន់តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លោក Jamieson Greer ក្នុងការអំពាវនាវអំពីការរឹតបន្តឹងថ្មីៗនេះលើទំនិញមួយចំនួនរបស់ចិនជាពិសេសផ្តោតទៅលើមនុស្សយន្តចិន។

គួររម្លឹកថា​ សហរដ្ឋអាម៉េរិកបានដាក់ពន្ធថ្មីលើប្រទេសចិន និងប្រទេសចំនួន ៥៩ ផ្សេងទៀតក្នុងនោះមានការហាមឃាត់ការនាំចូលមនុស្សយន្តរាងដូចមនុស្សថ្មីដែលផលិតនៅបរទេសមកកាន់សហរដ្ឋអាម៉េរិក ដោយសារតែ ហានិភ័យដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក ដែលអាម៉េរិកថាចំណាត់ការនេះនឹងអនុវត្តចំពោះមនុស្សយន្តទំនើបៗ រួមទាំងមនុស្សយន្ត និងម៉ាស៊ីនដំណើរការជាមួយនឹងជើងបួន ដែលភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសចិន៕ដោយ​៖តារា​

 

 


ចែករំលែក៖