ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកកោះធំចុះបង្ក្រាបបទល្មើសនេសាទជំនួសមន្ត្រីជលផល

ចែករំលែក៖

ខេត្តកណ្តាល៖ បទល្មើសនេសាទខុស ច្បាប់ដែលប្រព្រឹត្តនៅចំណុចព្រែកដើមគ (អតីតឡូត៍លេខ១០) ស្ថិតនៅភូមិខ្នា តាំងយូ និងអតីឡូត៍លេខ១១ ក្នុងឃុំ តាំងយូត្បូង និងឃំុព្រែកជ្រៃ នៃស្រុក កោះធំ ខេត្តកណ្តាល ត្រូវសមត្ថកិច្ចចម្រុះបើក ប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០១៦ ។

លោកវរសេនីយ៍ទោ ឈឿន ប៊ុនឆន អធិការស្រុកកោះធំបានឲ្យដឹងថា ដោយ មានបញ្ជាពីលោក លឹម សុគន្ថា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នង ការខេត្ត លោកបានដឹកនាំកម្លាំងនគរបាលស្រុកកោះធំ ចុះបង្ក្រាបការនេសាទខុស ច្បាប់ត្រង់ចំណុចខាងលើ ។

លោក ឈឿន ប៊ុនឆន បន្តថា នៅក្នុង អំឡុងបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះ ដឹកនាំផ្ទាល់ពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត គឺចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ដែលនៅសេសសល់នៅចំណុចអតីតឡូត៍លេខ១១ក្នុងភូមិ ខ្នាតាំងយូ រហូតដល់បឹងតូច-បឹងធំក្នុងភូមិប៉ាក់ណាម ឃំុជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ។ លុះមកដល់ត្រង់ចំណុចចុងព្រែកដើមគ(អតីឡូត៍លេខ១០)ក្នុងភូមិ ខ្នាតាំយូ ឃំុជ្រៃ ក៏បានឃាត់ខ្លួនសង្ស័យ ម្នាក់មានឈ្មោះ ធឿង ឌឹក ភេទប្រុស អាយុ៦១ឆ្នាំដែលកំពុងធ្វើសកម្មភាពបោះរបាំងធ្នស់ដោយប្រើ អួនក្រឡាញឹកចាប់យកត្រីនៅត្រង់ចំណុចខាងលើ ។

បន្ទាប់មកលុះមកដល់ត្រង់ចំណុចស្រុកលើកដែក ខេត្តកណ្តាល បានជួបសហ គមន៍ឡូត៍លេខ១១ លោក លឹម សុគន្ថា ក៏បានធ្វើការពន្យល់អប់រំណែនាំដល់ប្រធានសហគមន៍ឡូត៍នេសាទឲ្យធ្វើការរុះរើជា បន្ទាន់នូវស្បៃមុងក្រឡាញឹក (សៃយុឺន) ដែលដាក់រួចឲ្យហើយក្នុងរយៈពេល៥ថ្ងៃ បើមិនដូច្នេះទេលោកនឹងចាត់ការតាម ច្បាប់ ៕ ហេង នរិន្ទ្រ

untitled-1


ចែករំលែក៖