ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ីយ៉ាន់ដាយដឹកស្រូវបុកគុថនីសាន់ដឹកទំនិញ ស្លាប់២នាក់របួសធ្ងន់ម្នាក់ នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មនុស្ស២នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ដោយសារគ្រោះចរាចរណ៍រថយន្ត ហុីយ៉ាន់ដាយដឹកស្រូវបុកគុថរថយន្តនីសាន់ដឹកទំនិញពេញទំហឹង កាលពីរំលងអធ្រាត្រថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨១-១៨២ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A- 0515 ដឹកស្រូវធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើចហេតុបានបុកគូងរថយន្តធុនធំដឹកទំនិញម៉ាក នីសាន់ ពណ៌ទឹកមាសលាយខៀវ ពាក់ស្លាលេខ ភ្នំពេញ 3A- 3083 កំពុងខូច(បែកកង់មុខខាងក្រោយផ្នែកខាងឆ្វេង)នៅលើផ្លូវ បណ្ដាលឲ្យស្លាប់២នាក់នៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់៕


ចែករំលែក៖