ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយហ្វីលីពីន ដល់ពេលម៉ាឡេស៊ីបង្កើនភាពជិតស្និទ្ធិជាមួយប្រទេសចិន

ចែករំលែក៖

ចិនបានដឹងយ៉ាងច្បាស់ថា នាយករដ្ឋ មន្ត្រីម៉ាឡេស៊ីលោក Najib Razak ត្រូវការចិនទើបរដ្ឋាភិបាលទីក្រុងប៉េកាំងបានទទួល ស្វាគមន៍យ៉ាងកក់ក្តៅបំផុត។

នៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak ទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះគឺដើម្បី បង្កើនទំនាក់ទំនងទ្វេភាគីជាមួយចិនឲ្យ កាន់តែជិតស្និទ្ធថែមទៀត។ លោក Jijib ចង់ឲ្យទំនាក់ទំនងរវាងទីក្រុងគូឡាឡាំពួរនឹងទីក្រុងប៉េកាំងប្រសើរដូចអ្វីដែលប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ បានទៅកាន់ទីប្រទេសចិននាពេលកន្លងមក។

សារព័ត៌មាន CNBC បានផ្សាយថា នាយករដ្ឋមន្ត្រី Najib និងបណ្តាមន្ត្រីជាន់ ខ្ពស់ប្រធានក្រុមហ៊ុនធំៗនៅម៉ាឡេស៊ីចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេស ចិននាថ្ងៃទី៣១ ខែតុលានេះ រហូតដល់ ថ្ងៃទី៦ ខែវិច្ឆិកា។ នៅក្នុងសេចក្តីប្រកាស របស់លោក Najib Razak មុនពេលទស្សនកិច្ចទៅកាន់ប្រទេសចិនថា នឹងមានកិច្ចព្រម ព្រៀងជាច្រើនត្រូវបានចុះហត្ថលេខានៅ ក្នុងដំណើរទស្សនកិច្ចនោះ។

បញ្ហាសមុទ្រចិនភាគខាងត្បូង និងអំពើ ពុករលួយមិនមាននៅក្នុងរបៀបវារៈនៃ ជំនួបប្រទេសទាំងពីរឡើយ។ ក្រុមអ្នកវិភាគ បញ្ជាក់ថា លោក Najib Razak នឹងផ្តោតសំខាន់ទៅលើការវិនិយោគទុនរបស់ចិននៅក្នុងប្រទេសម៉ាឡេស៊ីក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យា។

សាស្ត្រាចារ្យ Mustafa Izzuddin មក ពីមជ្ឈមណ្ឌលស្រាវជ្រាវ ISEAS នៅក្នុងប្រទេសសិង្ហបុរីបានបញ្ជាក់ថា «ពាណិជ្ជ កម្មនិវិនិយោគមានសារសំខាន់យ៉ាងខ្លាំងនៅក្នុងពេលដែលលោក Najib Razak ខិតខំឲ្យមានកំណើនសេដ្ឋកិច្ចជាងដើម្បីពង្រឹង អំណាចរបស់ខ្លួន។

លោក Mustafa Izzuddin បានបញ្ជាក់ ថា «វិស័យសេដ្ឋកិច្ចជាតិរឹងមាំនៅក្នុងឆ្នាំ ២០១៧ គឺជាកតាចាំបាច់បំផុតរបស់នាយក រដ្ឋមន្ត្រីម៉ាឡេស៊ីដើម្បីបន្តឈរឈ្មោះបោះឆ្នោតថែមមួយអាណត្តិទៀតក្នុងឆ្នាំ២០១៨។

លោក Najib Razak មិនសូវមាន ដំណើរទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុបនោះឡើយទើបធ្វើឲ្យវិនិយោគទុនពីលោកខាងលិចធ្លាក់ចុះ ដូច្នេះការបង្កើតទំនាក់ទំនងជាមួយចិនគឺមានសារសំខាន់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ចំពោះទីក្រុងប៉េកាំងវិញនឹងទទួលបានផលប្រយោជន៍ជាច្រើននៅក្នុងបញ្ហាសមុទ្រ ចិនភាគខាងត្បូងនៅពេលដែលចិនមានសម្ពន្ធមិត្តជិតស្និទ្ធជាមួយទីក្រុងគូឡាឡាំពួរនោះ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ចិននាពេលកន្លងមករបស់ប្រធានាធិបតីហ្វុីលីពីលោក ឌុយទែរតេ ក៏បានបង្កើនទំនាក់ ទំនងទ្វេភាគី។ នៅក្នុងដំណើរទស្សនកិច្ច នោះលោក ឌុយទែរតេ ទទួលបានការវិនិយោគមកវិញនូវទឹកប្រាក់២៤ពាន់លាន ដុល្លារទុនវិនិយោគពីប្រទេសចិន។

កន្លងមកចិនបានចាត់ទុកម៉ាឡេស៊ីគឺជាប្រទេសសំខាន់មួយនៅក្នុងតំបន់អាស៊ាន។ ម៉ាឡេស៊ីក៏ជាប្រទេសដែលមាន ទំនាស់នៅសមុទ្រចិនភាគខាងត្បូងផងដែរ។ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចនេះ ចិននឹងមានដំណោះស្រាយយ៉ាងល្អដូចអ្វីដែលហ្វុីលីពីនទទួលបាន។

បច្ចុប្បន្នហ្វុីលីពីនដែលគេចាត់ទុកថា ជា ចំណុចបង្កើតឲ្យមានសង្គ្រាមនៅសមុទ្រភាគខាងត្បូងពេលនេះបានចាប់ដៃជាមួយចិនបំភ្លេចជម្លោះទាំងនោះ។ ការសម្រេច ចិត្តបែបនេះរបស់ហ្វុីលីពីនគឺជារឿងត្រឹមត្រូវដោយពេលនេះចិនបានដកនាវាចម្បាំង និងនាវានេសាទចេញពីតំបន់មានវិវាទទុកឲ្យអ្នកនេសាទហ្វុីលីពីនចូលទៅទីនោះបាន ដូចដើម។ មិនត្រឹមតែប៉ុណ្ណោះហ្វុីលីពីន ទទួលបានប្រាក់ជំនួយជាច្រើនផ្សេងទៀត ក្រៅពីទុនវិនិយោគ២៤ពាន់លានដុល្លារ ៕ ម៉ែវ សាធី

 

najip


ចែករំលែក៖