សារព័ត៌មាន Reuters បានផ្សាយថា មន្រ្តីប៉ូលិសក្នុងតំបន់ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៩នាក់ បានស្លាប់ ក្នុងហេតុការណ៍អគ្គីភ័យនៅសណ្ឋាគារមួយ ក្នុងរដ្ឋ Kolkata ភាគខាងកើតប្រទេសឥណ្ឌា នាថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦។
មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ បានប្រាប់ Reuters ថាអគ្គិភ័យកើតមាននៅជាន់ទី ២នៃអគារសណ្ឋាគារ វេលាម៉ោង ២ និង ៥០នាទីរំលងអធ្រាត្រ (ម៉ោងក្នុងតំបន់) ហើយអាចគ្រប់គ្រងបានក្នុងរយៈពេលមួយម៉ោងក្រោយ។ មនុស្សប្រហែល ៣០នាក់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព នៅក្នុងហេតុការណ៍ ដែលសង្ស័យអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ យ៉ាងនេះក្តី មូលហេតុពិតប្រាកដនៃអគ្គិភ័យនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។
សណ្ឋាគារនេះ ស្ថិតក្នុងតំបន់មមាញឹក កណ្តាលទីក្រុង Kolkata ហើយត្រូវបានគេស្គាល់ថា ជាទីជម្រើសសម្រាប់ការស្នាក់នៅ និងមានភោជនីយដ្ឋានតម្លៃសមរម្យ។ តាមទូរទស្សន៍ឥណ្ឌា NDTV អ្នកស្លាប់ទាំង ៩នាក់គឺជាជនជាតិបង់ក្លាសដែស៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច