នៅថ្ងៃទី 19 ខែសីហា លោកស្រី Kim Yo Jong ដែលជាប្អូនស្រីរបស់លោក Kim Jong Un បាននិយាយថា លោកស្រីមិនបានដឹងអំពីរបាយការណ៍ដែលថាលោក Kim បានទាក់ទងជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នោះទេ។
លោកស្រី Kim Yo Jong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទាក់ទងនឹងរបាយការណ៍ថ្មីៗពីទីក្រុងវ៉ាស៊ីនតោនអំពីទំនាក់ទំនងរវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ខ្ញុំមិនដឹងអ្វីទាំងអស់អំពីរឿងនោះ”។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីបាននិយាយថា បងប្រុសរបស់លោកស្រីនៅតែមាន “ការចងចាំ និងអារម្មណ៍ល្អ” អំពីលោក Trump ហើយបានបញ្ជាក់ថា ទំនាក់ទំនងរវាងមេដឹកនាំទាំងពីរនៅតែ “ល្អណាស់”។
នៅថ្ងៃដដែលនោះ លោក Trump បាននិយាយថា លោកមានគម្រោងជួបជាមួយលោក Kim Jong Un ដោយបញ្ជាក់ជាថ្មីថា មេដឹកនាំទាំងពីរមានទំនាក់ទំនងល្អ នេះបើយោងតាម Reuters។ ពាក្យចចាមអារ៉ាមបង្ហាញថា លោក Trump និងលោក Kim Jong Un ហៀបនឹង “ជួបជុំគ្នាម្តងទៀត”
លោក Trump កាត់បន្ថយសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៖ ជា “អំណោយ” សម្រាប់កូរ៉េខាងជើង? «ខ្ញុំស្គាល់លោក គីម ជុងអ៊ុន យ៉ាងច្បាស់ ហើយគាត់នឹងមិនអីទេ ដរាបណាយើងមានប្រធានាធិបតីដែលមានសុភវិនិច្ឆ័យ។ ការពិតដែលថាខ្ញុំមានទំនាក់ទំនងល្អជាមួយគាត់គឺជារឿងល្អ មិនមែនជារឿងអាក្រក់នោះទេ។ គាត់មានអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលចំនួន ៥៧ គ្រាប់» លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន។
មុននេះ កាសែត Wall Street Journal បានរាយការណ៍ថា មន្ត្រីអាមេរិកបាននិយាយថា ប្រធានាធិបតី Trump កំពុងជំរុញជំនួយការឱ្យរៀបចំកិច្ចប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលប្រហែលជានៅចុងឆ្នំានេះ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច