ឧត្ដរមានជ័យ ÷ ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ដោយដឹកនាំបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ហម ភិរក្ស ស្នងការរង ទទួលផែនការងារនគរបាលព្រហ្ម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៦-២០នាទី អធិការនគរបាលស្រុក បានចាត់កម្លាំងផែនការងារនគរបាលយុត្តិធ៌ម និងកម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងប្រីយ៍ ចុះស្រាវជ្រាវបង្ក្រាបល្បែងឆ្នោតវៀតណាម ១ករណី នៅចំណុចភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ លទ្ធផលបានឃាត់មនុស្សចំនួន ០១នាក់ ឈ្មោះ ឡូញ វណ្ណា ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅ ភូមិ-ឃុំ ខាងលើ វត្ថុតាងរួមមាន ៖ សៀវភៅកត់ឆ្នោត ២ក្បាល ម៉ាស៊ីនគិតលេខ១ និងលុយចំនួន ៩៨,០០០ រៀល ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល បានសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖ សីហា សែនសុខ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច