ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាសស្តីពីការដាក់ឱ្យមន្ត្រីនគរបាលជាតិចូលនិវត្តន៍ចំនួន ៦៨រូប នៃនាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ចែករំលែក៖

ភ្នំពេញ៖ ទោះជាយ៉ាងណាក៏ដោយ សូមជូនពរពូៗ បងៗ ដែលបានលះបង់បម្រើជាតិមាតុភូមិនាពេលកន្លងទៅ តែអ្នកខ្លះបានបំពេញការងារដោយឆន្ទៈមោះមុត និងទទួលខុសត្រូវខ្ពស់ ហើយខ្លះទៀតក៏ទទួលផលលាភខុសច្បាប់ពីតួនាទីរបស់ខ្លួន។

សំខាន់ តើនរណាខ្លះដែលចាកចេញទៅ បានបន្សល់ទុកនូវការគោរពស្រឡាញ់ និងស្រណោះអាល័យនៅកន្លែងធ្វើការ ហើយនៅមានការរាប់អានច្រើនទៀត។

តែអ្នកខ្លះ ក៏ម្នាក់ៗចង់ឱ្យតែដល់អាយុចូលនិវត្តន៍ នឹងចាកចេញពីកន្លែងធ្វើការ។

សាមីខ្លួនដូចមានឈ្មោះក្នុងនេះ ត្រូវបានទទួលប្រាក់ឧបត្ថម្ភមួយលើក និងរបបឧបត្ថម្ភផ្សេងៗ តាមការកំណត់របស់រាជរដ្ឋាភិបាល។

ក្របខ័ណ្ឌ និងរបបឧបត្ថម្ភផ្សេងៗរបស់មន្ត្រីនគរបាលចូលនិវត្តន៍ចំនួន ៦៨រូបខាងលើ ត្រូវបានកាត់ចេញពីក្រសួងមហាផ្ទៃចាប់ពីខែកុម្ភៈ ឆ្នាំ២០២៧ តទៅ។

អគ្គលេខាធិការ, អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស, អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ, ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ, ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ, ប្រធាននាយកដ្ឋានគោលនយោបាយ, ប្រធាននាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធាននាយកដ្ឋានភស្តុភារ និងសម្ភារបច្ចេកទេស, ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

 

ដោយ៖ សិលា


ចែករំលែក៖