អន្តរជាតិ៖ ខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Joao Pedro បានដកខ្លួនចេញពីក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតមិត្តភាពជាមួយអូស្ត្រាលី និងឥណ្ឌា ដោយសាររបួស។ នេះបើតាមការបញ្ជាក់របស់ក្រុមជម្រើសជាតិប្រេស៊ីល កាលពីថ្ងៃពុធ។
កីឡាករវ័យ ២៤ ឆ្នាំរូបនេះ បានលេងពេញ ៩០ នាទីសម្រាប់ Chelsea ក្នុងការប្រកួត Premier League ដែលស្មើ 2-2 ជាមួយ Hull City កាលពីថ្ងៃសៅរ៍ ដោយរកបានមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបានមួយគ្រាប់ទៀត។
ក្រុមជម្រើសជាតិប្រេស៊ីល មិនបានបញ្ជាក់លម្អិតអំពីប្រភេទរបួសរបស់ Joao Pedro ឡើយ ប៉ុន្តែបានប្រកាសតាមបណ្តាញសង្គមថា ខ្សែបម្រើរបស់ Fluminense កីឡាករ Matheus Martinelli ត្រូវបានកោះហៅចូលក្រុម ដើម្បីជំនួសកន្លែងរបស់គេ។
ប្រេស៊ីលនឹងធ្វើដំណើរទៅប្រទេសអូស្ត្រាលី ដើម្បីប្រកួតមិត្តភាពចំនួន ២ លើក នៅថ្ងៃទី ២៥ និង ២៩ ខែកញ្ញា មុនពេលបន្តទៅប្រទេសឥណ្ឌា ដើម្បីប្រកួតជាមួយក្រុមជម្រើសជាតិឥណ្ឌា នៅទីក្រុង Kolkata នៅថ្ងៃទី ៣ ខែតុលា៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច