ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើប្រាស់គ្រឿងញៀន និងប្រព្រឹត្តអំពើឃាតកម្មទៅលើស្ត្រីរងគ្រោះម្នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៦:១០នាទីព្រឹក កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្ម ដែលបានប្រព្រឹត្តនៅចំណុចបន្ទប់ជួលគ្មានលេខ ជាន់ទី២ ទីតាំងផ្ទះលេខ២៤១ ផ្លូវលេខ១៤៦ ភូមិ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ០៥:០០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

ជនសង្ស័យ៖

* ឈ្មោះ ស៊ន គីមអៃ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរអ្នករត់ការទិញលក់ (គក់ជេរ) រថយន្ត មានទីកន្លែងស្នាក់នៅចំណុចបន្ទប់ជួលគ្មានលេខ ជាន់ទី២ ទីតាំងផ្ទះលេខ២៤១ ផ្លូវលេខ១៤៦ ភូមិ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ពិនិត្យឃើញមានសារធាតុញៀន)។

ជនរងគ្រោះ៖

* ឈ្មោះ កឹម ម៉ារ៉ា ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិកលក់រថយន្ត មានទីលំនៅផ្ទះលេខ៦៥ ផ្លូវលេខ១៤៦ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកបាន៖

* កែវទឹកខ្នាតតូចចំនួន ០៣

* ថូដាក់ទឹកខ្នាតតូចចំនួន ០១

* កញ្ចប់ថ្នាំម៉ាក PORSCHE ប្រើរួចចំនួន ០១

* ស្លាបព្រាជ័រចំនួន ០១

* លិខិតឆ្លងដែនលេខ N01921167 ចំនួន ០១ច្បាប់

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ សីហា សែនសុខ


ចែករំលែក៖