ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបុកអ្នកអនាម័យដើរបោសតាមផ្លូវ បណ្តាលឲ្យរងរបួសរង

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ជាអ្នកអនាម័យបានរងរបួសធ្ងន់ត្រូវបាន

កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗខណៈដេីរបោសសម្អាតតាមដងផ្លូវត្រូវម៉ូតូជិះទៅបុកកាលពីវេលាម៉ោង៥និង២៧នាទីព្រឹក  ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវសហព័ន្ធរុស្សី  ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ  លុន សុខគង់ ភេទស្រី  អាយុ៦១ឆ្នាំ រងរបួសឈឺមួយចំហៀងខ្លួនខាងស្ដាំ មានអាសយដ្ឋាននៅ ភូមិព្រៃកេស  ឃុំ ព្រៃវិហារ  ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះកំពុងដេីរបិសសម្អាតលេីដងផ្លូវសហព័ន្ធរុស្ស៉ី បន្ទាប់មកស្រាប់តែមានម៉ូតូមួយគ្រឿងធ្វេីដំណេីរ្្នុងទិសដៅពីកេីតទៅលិចមិនប្រយ័ត្នជ្រុលបុកបណ្តាលឲ្យអ្នកអនាម័យរងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖