ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនឪពុកចុង​ បន្ទាប់ពីប្រេីហិង្សាលេីកូនចុង ក្រោយផឹកស្រាថ្នាំអស់កន្លះលីត្រ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១២:០៧ ឆ្នាំ នៅចំណុចបឹងដង្ខៅ ស្ថិតនៅក្នុងភូមិប៉ាហុី ឃុំអណ្ដូងស្នាយ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កើតមានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (អំពើហិង្សាក្នុងគ្រួសារ) ដែលបង្ក ឡើងដោយជនសង្ស័យឈ្មោះ យន សាន ហៅ ញ៉ (ជាឪពុកចុង) បានវាយឈ្មោះ សាន ផានិង អាយុ១១ឆ្នាំ (ជាកូនចុង)ចំនួន១២ដៃ និងធាក់១ជើងផ្ទុបទៅនិងដី មូលហេតុខឹងកូនយកគោទៅចងចោលរួចដើរកាប់ជន្លេន។ 

ក្រោយពេលកើតហេតុ នៅព្រឹកថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2026 នេះកម្លាំងនគរបាលមូលដ្ឋានបានឃាត់ខ្លួនជនដៃដល់ កសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕


ចែករំលែក៖