ព័ត៌មានទាន់ហេតុការណ៍៖

លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកនូវទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកប្រគេនដល់វត្តចំនួន១៣វត្ត ,ចែកអំណោយនិងរៀបចំអាហារជូនយាយជីតាជីចំនួន១២៣នាក់ ដែលពិធីនេះបានប្រារព្ធរួមគ្នានៅវត្តលាំងត្រាច ក្នុងឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក និងលោកស្រី បានមានប្រសាន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតាទាំងអស់ និងបានឧទ្ទេសកុសលផលបុណ្យដែលបានធ្វើនៅថ្ងៃនេះទៅដល់បុព្វការីជនដែលបានចែកឋាន និងដល់វីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ ព្រមទាំងបួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន។ ជាមួយគ្នានោះផងដែរ ឯកឧត្តម និងលោកជំទាវក៏បានចែកនូវកាតាបសិស្សដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខ និងចំណីអាហារដល់សិស្សានុសិស្សចំនួន ១៦០នាក់។

នាឱកាសនោះ លោក និងលោកស្រី ក៏បានប្រគេនដល់ទីអារាមនេះ នូវក្បឿងចំនួន៦៨០០០សន្លឹក និង ថវិកាចំនួន៣០០០ដុល្លារ សម្រាប់ជួសជុលដំបូលសាលាឆាន់នៅក្នុងវត្តនេះ។ បន្ថែមលើសពីនេះ ឯកឧត្តម និងលោកជំទាវក៏បានផ្តល់នូវអណ្ដូងទឹកស្អាតមួយសម្រាប់ប្រើប្រាស់ក្នុងទីអារាមនេះផងដែរ។

ទេយ្យវត្ថុសម្រាប់១វត្តៗទទួលបាន៖ ១-អង្ករ១តោន ២-មី៣០កេសតូច ៣-ត្រីងៀត១០គីឡូក្រាម ៤-ត្រខ១កេស មាន១០យួ ៥-សាច់ក្រក១០គីឡូក្រាម ៦-សាច់ផាត់១០គីឡូក្រាម ៧-ទឹកដោះគោខាប់២កេស ៨-កាហ្វេ៥កញ្ចប់ធំ ៩-តែ២គីឡូក្រាម ១០-ស្ករស១បេ ១១-អំបិល១បេ ១២-ទឹកត្រី៥យួរ ១៣-ទឹកស៊ីអ៊ីវ៥យួរ ១៤-ទឹកម្ទេស៥យួរ ១៥-ទឹកសៀង៥យួរ ១៦-សាប៊ូដុំ១០០ដុំតូច ១៧-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត ១៨-ប្រេងកូឡា១០០ដប ១៩-ប្រេងខ្យល់១០០ដប ២០-ថ្នាំពេទ្យ២០ប្រអប់ ២១-ស្លាដក់១០៣ ២២-សាប៊ូម្ស៉ៅ១០កញ្ចប់ ២៣-ទៀនព្រះវស្សាចំនួន២គូ

២៤-ថវិកា២លានរៀល

កញ្ចប់អំណោយសម្រាប់យាយជីតាជីរួមមាន៖ ១-ថ្នាំពេទ្យ(៤មុខ) ១ប្រអប់ ២-ថ្នាំដុសធ្មេញ ១ទីប ៣-ច្រាសដុសធ្មេញ១ ៤-ប្រេងកូឡា ១ដបតូច ៥-ប្រេងខ្យល់មួយ ១ដបតូច ៦-សាប៊ូដុសខ្លួន ១ដុំតូច ៧-សាប៊ូកក់សក់ ១២កញ្ចប់ ៨-សាប៊ូបោកខោអាវ ១កញ្ចប់ ៩-ក្រណាត់ស ១ដុំ ១០-ក្រមា១ ១១-កន្សែងធំ១ ១២-ភួយ១ ១៣-កាហ្វេ ១កញ្ចប់ធំ ១៤-នំធុង ១ធុង ១៥-ស្ករស ១គីឡូក្រាម ១៦-តែ១កញ្ចប់ ១៧-ទឹកដោះគោខាប់២កំប៉ុង ១៨-ស្បែកជើងផ្ទាត់១គូ ១៩-ថវិកា ៥ម៉ឺនរៀល៕

ដោយ ៖ សិលា


ចែករំលែក៖