ព័ត៌មានទាន់ហេតុការណ៍៖

រុស្សីបញ្ជូននាវាចម្បាំងបំពាក់កាំជ្រួចមីស៊ីលទំនើបផុតទៅកាន់ស៊ីរី

ចែករំលែក៖

កម្លាំងទាហានជើងទឹករុស្សី បានបញ្ជូននាវាចម្បាំងបំពាក់កាំជ្រួចមីស៊ីល ទំនើបបំផុតរបស់ខ្លួន ប្រភេទ Grigorovich និងកាំជ្រួចមីស៊ីល Kalibr ដើម្បីទៅជួយដល់នាវាផ្ទុកយន្តហោះរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។

នាវាបំពាក់កាំជ្រួចមីស៊ីល Grigorovich បានចាកចេញពីកំពង់ផែ Sevastopo ទៅកាន់ប្រទេសស៊ីរី ។ តួនាទីរបស់នាវាខាងលើ គឺជួយដល់នាវាផ្ទុកយន្តហោះ Kuznetsov ដែលកំពុងតែធ្វើសកម្មភាពនៅតំបន់សមុទ្រប្រទេសស៊ីរី ។

នេះជានាវាចម្បាំងទំនើបដំបូងក្នុងចំណោមនាវាចម្បាំង៦គ្រឿង ទំនើបបំផុតរបស់ទាហានជើងទឹករុស្ស៊ីនាពេលបច្ចុប្បន្ន ។ នាវាខាងលើ ផលិតឡើងដើម្បីប្រឆាំងទៅនឹងនាវាសត្រូវ នាវាមុជទឹក និងការពារដែនអាកាសផងដែរ។ នាវាខាងលើអាចបំពេញការងារដោយឯករាជ្យ ។

នាវាមានប្រវែង ១២៤ម៉ែត្រ ទទឹង ១៥ម៉ែត្រ មានចំណុះជាង៤ពាន់តោន ។ អាវុធចម្បងនៅក្នុងនាវានោះ មានកាំជ្រួមីស៊ីលឆ្លងទ្វីប៨ដើម ប្រភេទ Kalibr NK ដែលបាញ់បានចម្ងាយពី១៥០០ដល់២៥០០គីឡូម៉ែត្រ ។ ក្រៅពីនេះនៅមានកាំជ្រួចមីស៊ីលការពារ ដែនអាកាស ប្រភេទ 3S90M Shtil-1 ២៤ដើមផងដែរ ។

រុស្ស៊ីកំពុងតែរកគ្រប់វិធីសាស្ត្រដើម្បីបង្កើនវត្តមានរបស់កម្លាំងទាហានជើងទឹកនៅតំបន់សមុទ្រមេឌឺទែរ៉ាណេ ។

កន្លងមករដ្ឋាភីបាលទីក្រុងមូស្កូបានបញ្ចូនក្រុមនាវាផ្ទុកយន្តហោះ ទៅកាន់សមុទ្រសីរីដើម្បីបើកការវាយប្រហារទៅលើក្រុមភេរវកម្មIS ។

កន្លងមករដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានប្រកាសពីគម្រោងបង្កើតទីតាំងយោធានៅ កំពុងផែTarTus របស់ស៊ីរី ហើយនោះទីនោះគឺជាទីតាំងតែមួយគត់របស់ទាហានជើងទឹករុស្ស៊ីប្រចាំនៅសមុទ្រមេឌីទែរ៉ាណេ ៕ ម៉ែវ សាធី

1036817904


ចែករំលែក៖